Connect with us

ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះព្រៃចំការ ១០ហិចតា និងដើមប្រេងខ្យល់ជាង១០០០ដើម នៅស្រុករតនមណ្ឌល

បាត់ដំបង ៖ ដីចំការទំហំ ១០ហិចតា រួមជាមួយដើមប្រេងខ្យល់ប្រហែល ១.០០០ដើមផង ត្រូវបានអគ្គិភ័យឆាបឆេះនៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចវត្តដូនមាយ ស្ថិតក្នុងភូមិដូនមាយ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គិភ័យកើតឡើងនេះដែរ ដំបូងឡើយ គឺ ផ្តើមចេញពីការឆេះដីស្រែ ហើយបន្ទាប់មក ក៏បានឆេះរាលដាលមកដល់ដីចំការរហូតដល់ទំហំ ១០ហិចតា និងឆេះរោលដើមប្រេងខ្យល់អស់ចំនួនប្រហែល ១.០០០ដើម។

ជាមួយករណីអគ្គិភ័យនេះ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០១គ្រឿង ចុះទៅជួយអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់ទឹកអស់ ចំនួន០១ឡានផងដែរ ៕
ដោយ ៖ សាលី