Connect with us

ព័ត៌មានជាតិ

បើកម៉ូតូសណ្តោងរ៉ឺម៉ក ធ្លាក់ជង្ហុករ៉េចង្កូតទៅបុកគល់អំពិលទឹក រងរបួសធ្ងន់

បាត់ដំបង ៖ បុរសម្នាក់បានរងរបួសធ្ងន់ (បាក់ជើងម្ខាង) ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងនៅវេលាម៉ោង ០៨និង០០នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៤ នៅចំណុចខាងកើតរង្វង់មូលពោធិ៍មស្រី ស្ថិតក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូសណ្តោងរ៉ឺម៉ក០១គ្រឿង គ្មានផ្លាកលេខ បើកបរដោយបុរសម្នាក់ឈ្មោះ រឿន សារ័ត្ន អាយុ៣៤ឆ្នាំ រស់នៅភូមិសួរអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានធ្លាក់ជង្ហុកក៏រ៉េចង្កូតទៅបុកគល់ដើមអំពិលទឹកបណ្តាលអោយរងរបួសធ្ងន់បាក់ជើងឆ្វេងម្ខាង។

ក្រោយពេលកើតហេតុ បងប្អូនសាច់ញាតិមកដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ និងបានអូសយកម៉ូតូទៅធ្វើការជូសជុលដោយខ្លួនឯងផងដែរ៕
ដោយ ៖ សាលី