Connect with us

ព័ត៌មានជាតិ

បុរសអ្នករើសអេតចាយម្នាក់ ត្រូវពលរដ្ឋប្រទះឃើញដេកស្លាប់ នៅក្រោមម៉ូតូ សង្ស័យជាករណីខ្យល់គ

បាត់ដំបង ៖ បុរសវ័យចំណាស់ ដែលគេស្គាល់ថា ជាអ្នករើសអេតចាយម្នាក់ ត្រូវបានពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្រោមម៉ូតូ ហើយត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា ជាករណីខ្យល់គ ដែលហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ២២និង៤០នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅចំណុចខាងក្រោយសាលានេតយ៉ង់ ស្ថិតក្នុងភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។

ប្រភពពីស្ត្រីដែលជាប្រពន្ធ បានអោយដឹងថា ជនរងគ្រោះមានឈ្មោះ អៃ ចក់ អាយុ៦៥ឆ្នាំ រស់នៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ជាមនុស្សមានជម្ងឺប្រចាំកាយជាច្រើនមុខ និងធ្លាប់បានចូលមន្ទីរពេទ្យពីរលើកមកហើយ ហើយនៅមុនពេលកើតហេតុប្តីរបស់ខ្លួនបាននៅហូបបាយជួបជុំជាមួយគ្នានៅផ្ទះ បន្ទាប់ពីហូបបាយរួចប្តីរបស់ខ្លួនបានជិះម៉ូតូចេញទៅដើម្បីស្វែងរករើសអេតចាយលុះក្រោយមកក៏ស្រាប់តែមានការភ្ញាក់ផ្អើលថាប្តីរបស់ខ្លួនបានដួលម៉ូតូស្លាប់បាត់ហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅសាកសួរពិនិត្យនៅកន្លែងកើតហេតុនិងបានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារខ្យល់គ បន្ទាប់មកក៏បានធ្វើកំណត់ហេតុប្រគល់អោយខាងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ សាលី