Connect with us

ព័ត៌មានជាតិ

អេស្កាវ៉ាទ័រ ១គ្រឿង ត្រូវបានអគ្គីភ័យឆាបឆេះ ខណៈកំពុងកាយពង្រាបដីស្រែ

បាត់ដំបង ៖ អេស្កាវ៉ាទ័រ ១គ្រឿង ត្រូវបានអគ្គីភ័យឆាបឆេះខណៈកំពុងកាយពង្រាបដីស្រែ នៅវេលាម៉ោងប្រមាណ ១៤និង០០នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅត្រង់ចំណុចដីស្រែមួយកន្លែង ស្ថិតក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ។

ករណីគ្រោះថ្នាក់អគ្គីភ័យខាងលើនេះ បង្ករឡើងដោយការឆ្លងប្រព័ន្ធភ្លើង និងបណ្តាលអោយឆេះអេស្កាវ៉ាទ័រចំនួន ១គ្រឿង ខណៈកំពុងបើកកាយពង្រាបដីស្រែ និងធ្វើអោយខូចខាតប្រមាណចំនួន ៥០% ដែលមានម្ចាស់ឈ្មោះ រ៉េត សារ៉ូន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង តែមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សឬសត្វឡើយ ។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យខាងលើនេះដែរ  សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យចំនួន០១គ្រឿង ដើម្បីចុះអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន០២រថយន្តផងដែរ៕
ដោយ ៖ សាលី