Connect with us

ព័ត៌មានជាតិ

ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញបើកអង្គសិក្ខាសាលាតម្រង់ទិសថ្នាក់ខេត្ត ស្ដីពី ការអនុវត្តក្របខណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម

បន្ទាយមានជ័យ ៖ មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានរៀបចំបើកអង្គសិក្ខាសាលាតម្រង់ទិសថ្នាក់ខេត្ត ស្ដីពី ការអនុវត្តក្របខណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម ជូនដល់លោក លោកស្រី នាយក នាយករងសាលាខេត្ត ប្រធាន.អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក និងប្រធានឬតំណាងអង្គការដៃគូ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤ ធ្វើនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត។

ឯកឧត្តមវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើងថា ការបើកសិក្ខាសាលានៅថ្ងៃនេះសបញ្ជាក់នូវការយកចិត្តទុកដាក់ ការគិតគូរអំពីសុខទុក្ខ និងការផ្ដល់សេវាសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធភាព ឆាប់រហ័ស និងធានានិរន្តរភាពខ្ពស់ដល់ប្រជាជន។ ជាពិសេសមានគោលដៅធ្វើយ៉ាងណាឲ្យប្រជាជនមានសុខភាពល្អ សប្បាយរីករាយ និងអាយុវែង និងក្នុងគោលបំណង ធ្វើឲ្យបុគ្គលនិងគ្រួសារទទួលបានសេវាសុខភាពដែលមានលក្ខណៈសមាហរណកម្ម ដោយយកប្រជាជនជាមជ្ឈមណ្ឌល (កាបង្ការ ការលើកកម្ពស់សុខភាព ការថែទាំអ្នកជំងឺ) ប្រកបដោយគុណភាព នវានុវត្តន៍ សមធម៌ និងអាចប្រើប្រាស់សេវាបានដោយគ្មានរបាំងហិរញ្ញវត្ថុ។

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើការវាយតម្លៃ និងកោតសរសើរដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលទាំងអស់ដែលជាសេនាធិការឲ្យក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តក្នុងការអនុវត្តការងាររយៈពេលកន្លងមក ដើម្បីបម្រើការងារជូនប្រជាពលរដ្ឋ។

ឯកឧត្តម អភិបាលខេត្ត សង្ឃឹមនិងជឿជាក់ថា ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានអញ្ជើញចូលរួមសិក្ខាសាលានាពេលនេះត្រូវយកចិត្តទុកដាក់គ្រូស្ដាប់គ្រូឧទេ្ទស នឹងចូលរួមពិនិត្យរួមគ្នានៅការងារដែលបានអនុវត្តកន្លងមកលើការងារថែទាំសុខភាពបឋម ពិសេសការផ្ដល់នូវមតិយោបល់ទស្សនៈទាន ក្នុងការចូលរួមរៀបចំផែនការអនុវត្ត និងការគាំទ្រនូវកិច្ចការដ៏មានសារៈសំខាន់ តាមដានសមត្ថកិច្ចនៃការទទួលខុសត្រូវរៀងៗខ្លួន ដើម្បីចូលរួមចំណែកធ្វើឲ្យប្រសើរឡើងនូវសុខភាពរបស់ប្រជាជនយើង នៅតាមមូលដ្ឋាន៕