Connect with us

ព័ត៌មានជាតិ

ជំងឺដែលស្លាប់លឿនជាងគេ និងសក់សជូនដំណើរសក់ខ្មៅ គឺករណីគ្រោះថ្នាក់ចរាចរណ៍

បន្ទាយមានជ័យ ៖ យុវជន១នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយនឹងម៉ូតូ លក្ខណៈម៉ូតូឆ្លងផ្លូវបំបែកជាបួនត្រូវបានទៅប៉ះជាមួយរថយន្តហាយឡិនឌ័រពេញមួយទំហឹងដែលបានបើកបរមានល្បឿនលឿន ស្ថិតនៅចំណុចខាងក្រោយផ្លូវលំផ្សារអូរអំបិល ក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ នៅវេលាម៉ោង ១ៈ៥០នាទី ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។

យុវជនរងគ្រោះស្លាប់ត្រូវបានស្គាល់អត្តសញ្ញាណឈ្មោះ រិទ្ធ រាជ អាយុ១៦ឆ្នាំ(ជាកម្មដឹកជញ្ជូន)ស្នាក់នៅភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ មានស្រុកកំណើតរស់នីខេត្តព្រះវិហារ។

អ្នកឃើញហេតុការណ៍បានប្រាប់អោយថា៖ នៅពេលគ្រោះថ្នាក់ចរាចរណ៍កើងឡើងមានយុវជនម្នាក់បានបើកបរម៉ូតូហុងដាឌ្រីម ពាក់ស្លាកលេខបន្ទាយមានជ័យ 1AB.9011 បើកបរតាមផ្លូវពីត្បូងមកជើងបម្រុងឆ្លងផ្លូវបំបែកជាបួនទៅជើងបានទៅបុកចំកងរថយន្តម៉ាក់ហាយឡិនឌ័រពាក់ខាងងមុខ ដែលមានស្លាកលេខបន្ទាយមានជ័យ2B.0567 បានបើកបរក្នុងល្បឿននៅតាមដងផ្លូវបេតុងពីលិចមកកើតដល់ចំណុចផ្លូវបំបែកជាបួនអ្នកជិះម៉ូតូឆ្លងផ្លូវប៉ះពេញទំហឹងប៉ើងជាង១០ម៉ែត្របណ្តាលបែកក្បាលហូរឈាមៗស្លាប់ភ្លាមៗនិងកន្លែង។

ក្រោយគ្រោះថ្នាក់ចរាចរណ៍ឃើញមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យបានទៅដល់ភ្លាមៗឃាត់អ្នកបើកបររថយន្តដាក់យកទៅស្នងការនគរបាលខេត្តបន្ទាយមានជ័ ហើយកម្លាំងជំនាញបានធ្វើការវាស់វែងបានប្រាប់ថាមូលហេតុគ្រោះចរាចរណ៍កើតឡើងបង្កដោយរថយន្តហាយឡិនឌ័របើកបរលឿនបានប៉ះអ្នកបើកបរម៉ូតូឆ្លងផ្លូវបំបែកជាបួនបណ្តាលស្លាប់ម្នាក់និងកន្លែងជាអ្នកបើកបរម៉ូតូ។

មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា៖ក្រោយធ្វើការពិនិត្យវាស់វែងហើយសាកសពជនរងគ្រោះប្រគល់ជូនសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ហើយរថយន្តបង្កនិងម៉ូតូរងគ្រោះយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីដោះស្រាយគ្នាតាមច្បាប់ចរាចរណ៍ផ្លូវគោក៕