Connect with us

ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះ តូបលក់គ្រឿងជ័រ ក្នុងផ្សារថ្មគោល ផ្អើលសមត្ថកិច្ច ចេញអន្តរាគមន៍ពន្លត់ទាំងយប់

បាត់ដំបង ៖ តូបលក់គ្រឿងជ័រ ក្នុងផ្សារថ្មគោល មួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០១ និង៣០នាទីយប់ ឈានចូលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ករណីអគ្គិភ័យមួយកើតឡើងនេះ បណ្តាលអោយឆាឆេះតូបលក់គ្រឿងជ័រ នៅក្នុងផ្សារថ្មគោល មួយកន្លែងដោយមិនដឹងមូលហេតុ ដែលបណ្តាលអោយខូចខាតសម្ភារៈគ្រឿងជ័រ និងសម្ភារៈមួយចំនួនអស់ប្រហែល ៨០%។

នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ ភ្លាមៗនោះ សមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន០២ឡាន ទើបគ្រប់គ្រងស្ថានភាពបាន រីឯមូលហេតុសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ៕
ដោយ ៖ សាលី