Connect with us

ព័ត៌មានជាតិ

អាកាសធាតុក្តៅ លុះមានភ្លៀងធ្លាក់មានទាំងខ្សល់ខ្លាំង បណ្តាលអោយស្រុកចំនួន២ ខូចខាតផ្ទះ ពលរដ្ឋ ៣៣ខ្នង បាក់រលំនិងប៉ើងដំបូល

បន្ទាយមានជ័យ ៖ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន៣៣ខ្នង (ព័ត៌មានបឋម) នៃស្រុកជាប់ព្រំដែនថៃចំនួន២ស្រុក នៃខេត្តបន្ទាយមានជ័យ រងការខូចខាតប៉ើងដំបូល និងដួលរលំ ដោយសារមានភ្លៀងលាយឡំនិងខ្យល់ខ្លាំង លើកដំបូងបន្ទាប់ពីអាកាសធាតុក្តៅខ្លាំង។

តាមអាជ្ញាធរស្រុកថ្មពួក បានអោយដឹងថា កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤នេះ នៅស្រុកថ្មពួក មានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ បណ្តាល ប៉ះពាល់២ឃុំ រងការខូចខាតផ្ទះសំបែង ប្រជាពលរដ្ឋចំនួន១៨ខ្នង និងខូចខាតធ្ងន់ដួលរលំទាំងស្រង់ ចំនួន៨ខ្នងផ្ទះ ក្នុងនោះមាននៅឃុំគំរូ ប៉ះពាល់៦ខ្នង និងឃុំថ្មពួក ប៉ះពាល់១២ខ្នង ប៉ះពាល់ធ្ងន់ធ្ងរចំនួន៨ខ្នង ដែលដួលរលំទាំងស្រុង និងផ្ទះដួលសង្កត់ គោយន្តកន្ត្រៃ១គ្រឿង។

ចំណែកអាជ្ញាធរស្រុកម៉ាឡៃវិញ បានអោយដឹងដែលថា ស្រុកម៉ាឡៃ ក៏មានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ ប៉ះពាល់ឃុំពង្រ លើ២ភូមិ ខូចខាតផ្ទះសំបែង ចំនួន១៥ខ្នង និងខូចខាតដួលរំលំ ចំនួន៤ខ្នង ក្នុងនោះមានភូមិទួលពង្រ ប៉ះពាល់៧ខ្នង និងដួលរលំទាំងស្រុង៤ខ្នង និងភូមិភ្នំដូនសំ ប៉ះពាល់៨ខ្នង។

ក្រោយប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ អាជ្ញាធរនៃស្រុកទាំងពី បានដឹកនាំកម្លាំងនគរបាល និងកងរាជអាវុធហត្ថ និងកម្លាំងយោធា ចុះទៅពិនិត្យ ហើយជួយអន្តរាគមន៍រុះរើរៀបចំសម្ភារៈ ទុកដាក់លុះព្រឹកឡើងកម្លាំងនិងចុះជួយ រុះរើនិងជួសជុលផ្ទះសំបែងជូន ប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់៕