Connect with us

ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់ បំផ្លាញផ្ទះប្រជាពលរដ្ឋ ៥៦ខ្នង នៅខេត្តបាត់ដំបង

បាត់ដំបង ៖ កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ទីរួមស្រុកមួយចំនួននៃខេត្តបាត់ដំបង មានភ្លៀងធ្លាក់មួយមេលាយឡំជាមួយខ្យល់កន្ត្រាក់ បានធ្វើអោយប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុបចំនួន៥៦ខ្នងផ្ទះ ក្នុងស្រុកចំនួន៣ ។

តាមរបាយការណ៍សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានឲ្យដឹងថា ក្នុងចំណោមស្រុកដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ក្នុងនោះមាន!
១- ស្រុកកំរៀង ប៉ះពាល់បណ្តាលអោយខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៤១ខ្នងផ្ទះ ក្នុងនោះរលំទាំងស្រុក១១ខ្នង ខូចខាតធ្ងន់ធ្ងរ ២០ខ្នង និងខូចខាតដោយអន្លើរចំនួន ១០ខ្នង ។

២- ស្រុកគាស់ក្រឡ ប៉ះពាល់បណ្តាលអោយខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១១ ខ្នងផ្ទះ ក្នុងនោះរលំទាំងស្រុក៣ខ្នង ខូចខាតធ្ងន់ធ្ងរ៤ខ្នង និងខូចខាតដោយអន្លើរចំនួន៤ខ្នង ។

៣- ស្រុកសំពៅលូន ប៉ះពាល់បណ្តាលអោយខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៤ ខ្នងផ្ទះ ក្នុងនោះខូចខាតធ្ងន់ធ្ងរ ២ខ្នង និងខូចខាតដោយអន្លើរចំនួន ២ខ្នង ។ ក្រៅពីនោះក៏បណ្តាលអោយប៉ះពាល់សាលារៀន ដំណាំកសិកម្មមួយចំនួនផងដែ។

ចំពោះមុខសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចាត់អោយក្រុមការងារអនុសាខាស្រុក ចុះពិនិត្យវាយតម្លៃផលប៉ះពាល់ដោយលំអិតដើម្បីលើកសំណើសុំគោលការណ៍ពីថ្នាក់ដឹកនាំសាខាបន្ត៕
ដោយ ៖ សាលី