Connect with us

ព័ត៌មានជាតិ

បាតុភូតរន្ទះបាញ់ និងខ្យល់កន្ត្រាក់ បង្កឲ្យមនុស្ស៣នាក់រងរបួស ងាប់សត្វគោ ១ក្បាល និងខូចខាតផ្ទះ ៣ខ្នង

បាត់ដំបង ៖ នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ មានបាតុភូតរន្ទះបាញ់ និងខ្យល់កន្ត្រាក់ បានកើតឡើងនៅស្រុកសំពៅលូន និងស្រុករតនមណ្ឌល ខេត្តបាត់ដំបង បង្កឲ្យមនុស្ស៣នាក់រងរបួស ងាប់សត្វគោ ១ក្បាល និងខូចខាតផ្ទះពលរដ្ឋ ៣ខ្នង ។

សេចក្តីរាយការណ៍ បានឱ្យដឹងថា ករណីទី១ កើតឡើងក្នុងភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង មានភ្លៀងធ្លាក់មួយមេលាយឡំជាមួយផ្គរន្ទះ បានបាញ់ចំនួន០២គ្រាប់ បណ្តាលអោយរងរបួសប្រជាពលរដ្ឋចំនួន០៣នាក់ ខណៈដែលពួកគាត់កំពុងបេះស្វាយ នៅចំណុចចំការស្វាយមួយកន្លែង ស្ថិតនៅក្នុងភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ ជនរងគ្រោះទី១.ឈ្មោះ ហាច ធី ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង, ២.ឈ្មោះ ព្រុំ គីម៉ើយ ភេទស្រី អាយុ៨ឆ្នាំ មានទីលំនៅភូមិត្រពាំព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង, ៣.ឈ្មោះ ឡុច ស្រីពៅ ភេទស្រី អាយុ៤៨ឆ្នាំ មានទីលំនៅភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង អ្នកទាំងបីបច្ចុប្បន្នត្រូវបានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីពេទ្យភូមិភាគ៥ សំពៅលូន ហើយអាការះបានដឹងខ្លួនរួចផុតពីគ្រោះថ្នាក់ហើយ ។

ករណីទី២ កើតឡើងក្នុងភូមិសាស្ត្រស្រុករតនមណ្ឌល ខេត្តបាត់ដំបង លើភូមិអូរដា និងភូមិអូរល្មូន បណ្តាលអោយខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន០៣ខ្នង និងងាប់សត្វគោ០១ក្បាលផងដែរ ៕
ដោយ ៖ សាលី