Connect with us

សន្តិសុខ និង សង្គម

ជនសង្ស័យម្នាក់ ត្រូវបានអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនបញ្ជូនទៅ តុលាការ ពាក់ព័ន្ធបទល្មើស គ្រឿងញៀន

បន្ទាយមនជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅតុលាការ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ពាក់ព័ន្ធបទល្មើស ជួញដូរថ្នាំញៀនខុសច្បាប់ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ ហៃ សុងត្រា ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថរបស់លោក ធ្វើការឃាត់ខ្លួនបានកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចជិតមណ្ឌលចត្តាឡីស័កកូបធំ ស្ថិតក្នុងភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាមួយវត្ថុតាងមួយចំនូន ដូចជា ៖ ម៉្សៅក្រាមពណ៌សចំនួន០២កូនថង់កិប ស្មើនឹងទម្ងន់១,៥៥ក្រាម និងសម្ភារ:មួយចំនួនទៀត ។

ក្រោយឃាត់ខ្លួន និងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿង និងបញ្ជូនបន្តទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕

ដោយ ៖ KPN