Connect with us

សន្តិសុខ និង សង្គម

សមត្ថកិច្ច បង្រ្កាបទីតាំងល្បែងភ្នាល់ជល់មាន់មួយកន្លែង ឃាត់ខ្លួនអ្នកប្រព្រឹត្ត ៧នាក់

បាត់ដំបង ៖ ទីតាំងល្បែងភ្នាល់ជល់មាន់មួយកន្លែងនៅ ស្ថិតនៅចំណុចភូមិសំរោងកោង ឃុំ អូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង ធ្វើការបង្ក្រាប ដោយឃាត់ខ្លួនបានអ្នកប្រព្រឹត្ត ៧នាក់ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ។

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ ទោ  សាត  គឹមសាន  ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង  ក៏ដូច យោបល់លោក វរសេនីយ៍ឯក  លឹម ពុទ្ធីឡា  ស្នងការរងផែនការងារ នគរ បាល ព្រហ្មទណ្ឌ  និង ដោយបានការ សម្របសម្រួល ទៅលេី នីតិវិធី ពី  ឯកឧត្ដម  កែវ  សុជាតិ  ព្រះរាជអាជ្ញានៃ អយ្យការ  អមសាលា ដំបូង ខេត្ត បាត់ដំបង ផងនោះ  លោក វរ សេនី យ៍ឯក  ឈឿង  គឹមសុងនាយការិយាល័យនគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល   បាន ដឹកនាំ កម្លាំង  ក្រុមអន្តរាគមន៍  បង្ការ  បង្ក្រាប   ចុះ ប្រតិបត្តិការ បង្ក្រាប ករណី ល្បែងស៊ីសង (  ភ្នាល់ មាន់ជល់ )  ០១ ករណី  និង បាន ធ្វេីការ នាំខ្លួន មនុស្ស ចំនួន  ០៧ នាក់  ។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានអោយដឹងថា ប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន ០៧នាក់ រួមនឹងវត្ថុតាងរួម មាន  ៖  មាន់ជល់ ចំនួន០២ក្បាល, ជញ្ជីងសម្រាប់ថ្លឹងមាន់ជល់ ចំនួន០១,  សង្វៀនសម្រាប់ជល់មាន់ ចំនួន០២,​ ឆ្នាំងដាំទឹកសម្រាប់ស្អំមាន់ជល់ ចំនួន០១, ម៉ូតូចំនួន០២  គ្រឿង  ។

ក្រោយឃាត់ខ្លួន អ្នកប្រព្រឹត្តទាំង៧នាក់ ត្រូវបានកម្លាំងការិយាល័យជំនាញ ធ្វើការសាកសួរស្រាវជ្រាវ និងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ដោយ ៖ សាលី