Connect with us

ព័ត៌មានជាតិ

ច្បាស់ហើយថា មិនមានករណីចាប់ជំរិតអ្នកលក់ក្រឡានទេ គឺ ជាករណីព្រមព្រៀងគ្នា ឡើងឡានតែប៉ុណ្ណោះ

បន្ទាយមានជ័យ ៖ ទីបំផុតសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ បានស្រាវជ្រាវរកឃើញការពិតហើយលើករណី ដែលមានបណ្តាញសង្គមបង្ហោះថា មានករណីក្រុមក្មេងស្ទាវ ចាប់ក្មេងស្រីអ្នកលក់ក្រឡានម្នាក់ នៅមុខសាលាឃុំបន្ទាយនាង ទៅបាត់ ។ តែការពិតក្មេងស្រីជាអ្នកលក់ក្រឡាននៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ បានព្រមព្រៀងជាមួយបុរសដែលខ្លួនស្រលាញ់យូរហើយ ក៏ឡើងឡានទៅជាមួយ ។

ដើម្បីកុំអោយមានការយល់ច្រឡំថា ជាករណីចាប់ជំរិតនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ស្រ្តីដែលគេបង្ហោះថា មានគេចចាប់ឡើងឡានឈ្មោះ ខ្នួច ស៊ីមាន ភេទ ស្រី អាយុ១៩ឆ្នាំ រស់នៅភូមិពោធិរៀង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានចេញមុខបំភ្លឺជាសាធារណៈ នៅអធិការស្រុកមង្គលបូរីថា កាលពីថ្ងៃទី ១៩ ,០៥ ,២០២៣ វេលាម៉ោង១៦,៣០នាទីខ្លួនបានអង្គុយលក់ក្រឡាននៅមុខសាលាឃុំបន្ទាយនាងក្រោយមក ខ្លួនបានឡើងឡានទៅជាមួយឈ្មោះ សុខ វណ្ណះ ហៅប៉ែត អាយុ២៨ឆ្នាំនៅភូមិប្រជាធម្មលិច សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដោយគ្មានការបង្ខិតបង្ខំ រឺ ចាប់ជំរិតទេ ពីរព្រោះខ្លួននិងឈ្មោះ សុខវណ្ណះ ហៅប៉ែត នេះ បានស្រឡាញ់គ្នាយូរមកហើយ ។

តាមការបំភ្លឺរបស់ឈ្មោះ សុខ វណ្ណះ ហៅ ប៉ែត ភេទប្រុស អាយុ២៨ឆ្នាំ បានបញ្ជាក់ថា ខ្លួននិងឈ្មោះ ខ្នួច ស៊ីមាន បានស្រឡាញ់គ្នាជាយូរមកហើយ ។ កាលពីរថ្ងៃ ទី១៩ ,០៥ ,២០២៣ វេលាម៉ោង ១៦,៣០នាទី ខ្លួនបានជិះឡានមួយគ្រឿង ម៉ាក ហាយឡិនឌរ័ពណ៌ទឹកប្រាក់ មកយកឈ្មោះ ខ្នួច ស៊ីមាន នៅកន្លែងលក់ក្រឡានមុខសាលាឃុំបន្ទាយនាងរួចហើយត្រឡប់ទៅប៉ោយប៉ែតវិញ ។

បុរសនេះ បានបញ្ជាក់ថា ខ្ញុំបាទមិនបានបង្ខិតបង្ខំ រឺ ចាប់ជំរិតឈ្មោះ ខ្នួច ស៊ីមាន ទេគឺពួកខ្ញុំទាំពីរនាក់បានព្រមព្រៀងទៅជាមួយគ្នាដោយស្ម័គ្រចិត្ត ៕