Connect with us

ព័ត៌មានជាតិ

ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌចំនួន០១គ្រាប់នៅក្នុងបរិវេណសាងសង់រង្វង់មូលវិមានឯករាជ្យ

ខេត្តបាត់ដំបង! គ្រាប់យុទ្ធភ័ណ្ឌចំនួន០១គ្រាប់ត្រូវបានក្រុមបច្ចេកទេសបោសសំអាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ(ស៊ីម៉ាក់)រកឃើញនៅពេលចុះបោសសំអាត គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅទីតាំងបញ្ចុះបឋមសិលាសាងសង់រង្វង់មូលវិមានឯករាជ្យ។

លោកអនុសេនីយ៍ឯក ឆោម ឈឿយ នាយរងផ្នែកសណ្តាប់ធ្នាប់សាធារណៈបានអោយដឹងថា ការប្រទះឃើញនេះបានកើតឡើងនៅវេលាម៉ោង ១៥និង៣៥នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចបរិវេណសួននាគបាញ់ទឹក ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលជាប្រភេទគ្រាប់(UXO) ចំនួន០១គ្រាប់។

ក្រោយពីប្រទះរកឃើញ គ្រាប់យុទ្ធភ័ណ្ឌខាងលើត្រូវបានអង្គភាពកំចាត់មីនស៊ីម៉ាក់យកទៅរក្សាទុកដើម្បីរងចាំពេលវេលាធ្វើការដុតបំផ្លាញចោលនៅពេលក្រោយ។