Connect with us

ព័ត៌មានជាតិ

ខឹងឪពុកជេរពេកយកកាំបិតកាប់ជញ្ជាំងផ្ទះនិងដុតសម្ភារក្នុងផ្ទះឆេះអស់ជាច្រើន

បាត់ដំបង ៖ បុរសម្នាក់ព្រោះតែខឹងឪពុកជេរបន្ទោសពេកបានយកកាំបិតកាប់ជញ្ជាំងផ្ទះនិងដុតសម្ភារក្នុងផ្ទះឆេះផ្អើលដល់អ្នកជិតខាងរត់ចែកជើងគ្នាចេញអន្តរាគមន៍ជួយពន្លត់។

សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង០៨និង០០នាទី
ថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២២ ស្ថិតនៅចំណុចក្រុមទី០៨ ភូមិនិគមកណ្តាល ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ករណីអគ្គិភ័យកើតឡើងនេះដែរបណ្តាលឲ្យឆេះផ្ទះ០១ខ្នង ទំហំ ៤ម៉ែត្រx៥ម៉ែត្រ សង់អំពីឈើផ្ទាល់ដី ជញ្ជាំងស័ង្កសី និងដំបូលប្រក់ស័ង្កសី (ខូចខាត២០%) ដែលមានម្ចាស់ឈ្មោះ យូ សឿង ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ហើយសម្ភារខូតខាតក្រៅពីផ្ទះក្នុងនោះមាន
-ឧបករណ៍បំពងសម្លេង ០១ឈុត
– គ្រែ ០១ សរុបគិតជាទឹកប្រាក់អស់ប្រហែល ១,១០០,០០០រៀល ( មួយលានមួយរយពាន់រៀល)តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលផ្តើមអោយឆេះឡើងនេះគឺបណ្តាលមកពីឈ្មោះ ទី រស់ ភេទប្រុស អាយុ ២៤ឆ្នាំ ត្រូវជាកូនបង្កើតជនរងគ្រោះ បានខឹងឪពុកជេរពេកក៍យកកាំបិតកាប់ជញ្ជាំងផ្ទះ និងដុតសម្ភារក្នុងផ្ទះតែម្តង ហើយភ្លាមៗនោះដែរសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿងដើម្បីជួយអន្តរាគមន៍ពន្លត់ប៉ុន្តែមិនបានប្រើប្រាស់ទឹកទេដោយសារកើតហេតុភ្លាមអ្នកជិតខាងបានយកទឹកទុយោជួយបាញ់ពន្លត់ទាន់ពេលវេលា។