Connect with us

ព័ត៌មានជាតិ

បុរសម្នាក់បានធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន នៅក្នុងរោងចិញ្ចឹមមាន់

បាត់ដំបង ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញធ្វើអត្តឃាត ដោយយកខ្សែនីឡុងចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៩និង១០នាទី ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្រុមទី ១១ ភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។

យោងតាមការបំភ្លឺពីឈ្មោះ ហូរ ចាន់ទុំ ដែលជាបងស្រីបង្កើតរបស់ជនរងគ្រោះជា(សព) ឈ្មោះ ហូរ ចិនប៉ាវ ភេទប្រុស អាយុ៣១ឆ្នាំ បានឲ្យដឹងថា ប្អូនប្រុសរបស់ខ្លួនឈ្មោះ ហូរ ចិនប៉ាវ ជាមនុស្សចូលចិត្តផឹកស្រារ និងប្រើប្រាស់ថ្នាំញៀន ហើយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២០និង០០នាទីយប់ខ្លួនកំពុងបញ្ចុកបាយកូនក្នុងផ្ទះ ក៏ស្រាប់តែឃើញប្អូនប្រុសបង្កើតរបស់ខ្លួន បានដើរចូលក្នុងផ្ទះ ហើយបានសំពះសុំទោសខ្លួន និងប្ដីរបស់ខ្លួន ដោយនិយាយថា បងស្រីនិងបងប្រុស ឱ្យខ្ញុំសុំទោសរឿងដែលកន្លងមក ចាប់ពីថ្ងៃនេះតទៅ បងប្រុសនិងបងស្រី នឹងមិនបានឃើញមុខខ្ញុំទៀតទេ ពេលនោះខ្លួននិងប្ដី ក៏មិនបាននិយាយអ្វីដែរ ព្រោះដោយសារប្អូនប្រុសរបស់ខ្លួន ពេលប្រើប្រាស់ថ្នាំញៀនម្ដងៗ វាតែងតែនិយាយប្លែកៗ និយាយរួចវាក៏ដើរចេញបាត់ទៅ ។

ប្រភពបន្តថា រហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៣ វេលាម៉ោងប្រហែល ៨និង០០នាទីព្រឹក ខ្លួនក៏បានដើរមកបន្ទប់កន្លែងប្អូនរបស់ខ្លួនស្នាក់នៅ ឃើញបន្ទប់បើកទ្វារ តែមិនឃើញមនុស្សនៅទេ រួចខ្លួនក៏បានដើរត្រឡប់មកផ្ទះវិញ មកបោកខោអាវនៅក្រោយផ្ទះ រហូតដល់ម៉ោង ៨និង៣០នាទី ថ្ងៃដដែលខ្លួនក៏បានដើរទៅមើលមាន់ពង នៅរោងខាងក្រោយផ្ទះ ក៏ប្រទះឃើញប្អូនរបស់ខ្លួន បានចងកស្លាប់នៅនឹងផ្ទោងរោងមាន់ រួចខ្លួនក៏បានដើរមកប្រាប់ប្ដីរបស់ខ្លួន និងបងស្រីរបស់ខ្លួនថា អាចិនប៉ាវ បានចងកស្លាប់នៅនឹងរោងមាន់ក្រោយផ្ទះ បន្ទាប់មកក៏បានរាយការណ៍ទៅសមត្ថកិច្ច ។

ក្រោយទទួលបានសេចក្តីរាយការណ៍ ភ្លាមនោះសមត្ថកិច្ចជំនាញ បានចុះទៅធ្វើការត្រួតពិនិត្យកន្លែងកេីតហេតុ និងពិនិត្យទៅលើសាកសព បន្ទាប់មកបានសន្និដ្ផានថា សពពិតជាស្លាប់ដោយសារ ចងកធ្វើអត្តឃាតពិតប្រាកដ ក្រោយមកក៏បានប្រគល់អោយក្រុមគ្រួសារយករៀបចំធ្វេីបុណ្យតាមប្រណៃណី ៕

ដោយ ៖ សាលី