Connect with us

ព័ត៌មានជាតិ

បង្រ្កាបបានពីរករណីក្នុងថ្ងៃតែមួយនៅស្រុកគីរីវង់ករណីទី១គប់កញ្ចក់រថយន្តនិងករណីទី២ផឹកស្រាស្រវឹងជោគជាំ យកដំបងវាយទៅលើអ្នកជិះម៉ូតូ

ខេត្តតាកែវ ៖នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះនៅវេលាម៉ោង ១៨និង២០នាទី នៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ មានកើតករណី ប៉ុនប៉ងបង្កអោយមានរបួសស្នាម នឹងជេរប្រមាថមកលើសមត្ថកិច្ច ។ ក្រោយមកលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានចាត់លោកវរសេនីយ៍ទោ យ៉ាង តារា អធិការរងទទួលការងារយុត្តិធម៌ស្រុកគិរីវង់សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគិរីចុងកោះ ចុះឃាត់ខ្លួនជនសង្ស័យមានគ្នាចំនួន០២នាក់ មានឈ្មោះដូចខាងក្រោម ៖

ទី១.ឈ្មោះ ទុន សុខ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ។

ទី២.ឈ្មោះ ទុន សីមា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ (បងប្អូនបង្កើត)។

ជនទាំង២នាក់បានផឹកស្រាស្រវឹង ហើយបានយកដំបងវាយទៅលើឈ្មោះ ហេង ដាវីតភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រាល ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្ត តាកែវ ដែលកំពុងតែជិះម៉ូតូ តែជនរងគ្រោះបានជិះគេចទាន់ ។

សូមបញ្ជាក់ថា៖ ក្រុមជនសង្ស័យខាងលើនេះ បានបង្កការអុកឡុកកាន់ដំបងដើរក្រវីពេញផ្លូវ ហើយពេលសមត្ថកិច្ចយើងបានចុះទៅដល់កើតហេតុ ពួកក្រុមជនសង្ស័យខាងលើក៏បានជេរប្រមាថមកលើសមត្ថកិច្ចតែម្តង។

បច្ចុប្បន្នសមត្ថកិច្ចជំនាញបានធ្វើការនាំខ្លួនក្រុមជន សង្ស័យខាងលើ មកធ្វើការសាកសួរនិង កសាងសំណុំ រឿងតាមនីតិវិធី ។

លុះដល់វេលាម៉ោង១៨:៤០នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ ២០២៣ នៅចំណុចភូមិត្រពាំងខ្ចៅ ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ មានកើតករណីធ្វើអោយខូច ខាតដោយចេតនា (គប់កញ្ចក់រថយន្ត) បង្កឡើងដោយជនសង្ស័យឈ្មោះ ព្រែក តុង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិត្រពាំងខ្ចៅ ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ បានធ្វើសកម្មភាពយកកំណាត់អុសប្រវែង ៦.០សម បានគប់ទៅលើរថយន្តរបស់ជនរងគ្រោះឈ្មោះ សេក សម្បត្តិ ភេទប្រុស អាយុ៥២ឆ្នាំ មានទី លំនៅភូមិព្រៃជើង ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្ត តាកែវ។ រថយន្តរបស់ជនរងគ្រោះម៉ាក RAVE4 ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2N-2833 បានធ្វើដំណើរពីត្បូងទៅជើង គោលបំណងជិះទៅផ្ទះ។

មូលហេតុ: ជនបង្កជាមនុស្ស បែកថ្នាំ ។ សូមបញ្ជាក់ថា៖ រថយន្តរងការខូចខាតកញ្ចក់បាំងក្រោយខាងឆ្វេង។បច្ចុប្បន្នសមត្ថកិច្ចជំនាញបានធ្វើការនាំខ្លួនជនសង្ស័យ មកធ្វើការសាកសួរនិង កសាងសំណុំរឿងតាមនីតិវិធី ៕