Connect with us

ព័ត៌មានជាតិ

ប្រកាសតែងតាំង មន្ត្រីរាជការ២២រូប នៃមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ មន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានធ្វើពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងអនុប្រធានមន្ទីរ សរុបចំនួន២២នាក់ ។

លោក សុក ចាន់ថា ប្រធានមន្ទូីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានអោយដឹងថា ពិធីនេះ បានប្រកាសតែងតាំង ចូលកាន់តំណែង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការចំនួន២២រូប ស្ត្រី៥រូប ក្នុងនោះថ្នាក់អនុប្រធានមន្ទីរ ០១រូប ជាស្ត្រី គឺអ្នកស្រីបាន ច្រឹប ដែលឡើងពីប្រធានការិយាល័យនិង ស្ត្រីថ្នាក់អនុប្រធានការិយាល័យ អង្គភាព និងសេវាដ្ឋាន ។ និងបានតែងតាំងលោក ចាន់ ណារឹទ្ធិ ពីប្រធានការិយាល័យឡើងជាអនុប្រធានមន្ទីរ ខណ:អនុប្រធាន២រូប នៃមន្ទីរគឺលោក ប្រាក់ សារ៉ាក់ បានចូលនិវត្តិន៍និងលោក ជា សុវណ្ណធួន មានជម្ងឺ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា មន្ទីរត្រូវបន្តរួមគ្នាលើកកម្ពស់ និងជំរុញការអនុវត្តគោលនយោបាយ ពង្រឹងសមភាពយេនឌ័ររបស់រាជរដ្ឋាភិបាលធានាបាននូវភាពនៃសុខសន្តិភាព និងពន្លឿនកិច្ចអភិវឌ្ឍជាតិ ជាពិសេសក្នុងយុគសម័យឌីជីថល និងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា មានចំណូលខ្ពស់នៅឆ្នាំ២០៣០ ៕