Connect with us

ព័ត៌មានជាតិ

អាវុធហត្ថក្រុងសិរីសោភ័ណ ចាប់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

បន្ទាយមានជ័យ​ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ធ្វើការបង្ក្រាបឃាត់ខ្លួន បញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ។

លោកវរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា​ ជនសង្ស័យមានឈ្មោះ ប៉ៅ សុធី (ហៅ វែង)​ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិទឹកថ្លា សង្កាត់ទឹកថ្លា​ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងល្បាត ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី១៣​ ខែមីនា​ ឆ្នាំ​២០២៣ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោលបន្តថា ប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបាន វត្ថុតាង មួយចំនួន ដូចជា ៖ គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ចំនួន០១កូនថង់កិប ទម្ងន់ ២,៧៤ក្រាម​, និងម៉ូតូកែច្នៃ ចំនួន០១គ្រឿងផងដែរ ៕