Connect with us

ព័ត៌មានជាតិ

នគរបាលស្រុកកំរៀងឃាត់ខ្លួនជនសង្ស័យ០១នាក់ក្នុងករណីលួចម៉ូតូ

ខេត្តបាត់ដំបង! កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំរៀង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសែន ចុះធ្វើការស្រាវជ្រាវនិងបង្ក្រាបករណីបទលួច(ម៉ូតូ)មួយករណីនិងបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់។

កិច្ចប្រតិបត្តិការឃាត់ខ្លួនខាងលើនេះធ្វើឡើងបន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះឈ្មោះ ជឿម រ៉េត ភេទស្រីអាយុ ៤៥ឆ្នាំ នៅវេលាម៉ោង១២និង៥០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២៣ នៅចំណុចរោងក្នុងចំការ ស្ថិតក្នុងក្រុមទី៨ ភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។

ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ប៊ុន ឈឿន ភេទប្រុស អាយុ២១ឆ្នាំ ជា(មុខសញ្ញាចាស់)មានមុខរបរមិនពិតប្រាកដ រស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ជាមួយវត្ថុតាងដកហូតរួមមានម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ 2012
លេខតួលេខម៉ាស៊ីន8688462ពាក់ស្លាកលេខពោធិ៍សាត់1D.1223។

ក្រោយពីឃាត់ខ្លួនយកមកសាកសួរនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្សពួកឈ្មោះ(ឆាយ មាស)ពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះដែលមានភិនភាគដូចខាងលើពិតប្រាកដមែន បន្ទាប់មកករណីខាងលើនេះផ្នែកជំនាញបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី។