Connect with us

ព័ត៌មានជាតិ

ពលរដ្ឋជីវភាពខ្វះខាត ជាង២០០គ្រួសារ ទទួលអំណោយ ពីក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង

បាត់ដំបង ៖ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម សុខ លូ ជាប្រធាន បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២៤០គ្រួសារ នៅទីតាំងពីរផ្សេងគ្នាស្ថិតក្នុងស្រុកសង្កែ និងក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ឯកឧត្តម សុខ លូ ក្នុងនាមជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើ ដល់ក្រុមការងារយុវជនគណបក្សភូមិ ឃុំ សង្កាត់ ទាំងអស់ត្រូវយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ពីពេលនេះក៏ដូចជាពេលវេលាបន្តទៀត កុំទុកពួកគាត់ចោល ។ យុវជនគណបក្សស្រុក ក៏ដូចជាយុវជនគណបក្សខេត្ត យើងត្រូវធ្វើការគៀងគររកសប្បុរសជន ដើម្បីមានមូលនិធិទុកក្នុងដៃ របស់យើងត្រៀមសម្រាប់ចុះជួយប្រជាពលរដ្ឋ ដែលជួបការលំបាកខ្វះខាត ។

ឯកឧត្តមបន្តថា គណបក្សប្រជាជន ក៏ដូចជាថ្នាក់ដឹកនាំទាំងអស់ បានណែនាំ ពិសេសខេត្តបាត់ដំបង ដែលមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកតែងតែបានណែនាំដល់ថ្នាក់ខេត្ត ថ្នាក់ស្រុក ធ្វើយ៉ាងម៉ិចខិតខំពិនិត្យមើលបងប្អូនណាដែលលំបាកត្រូវតែជួយ ជាពិសេសឃុំដែលនៅជាមួយបងប្អូន ត្រូវតែដឹងថាបងប្អូនណាលំបាក លោកតា លោកយាយណាខ្វះទីពឹង អត់មានកូន អត់មានចៅ មិនអាចទុកគាត់អោយដាច់បាយដាច់ទឹកបានទេ បើឃុំ ស្រុក មិនមានអីជួយត្រូវប្រាប់មកខេត្ត ខេត្តនិងរកជួយគាត់មិនដែលទុកពួកគាត់ចោលទេ ។

ឯកឧត្តមប្រធាន បានបន្តទៀតថា គណបក្សប្រជាជនបើទោះបីជាលំបាកយ៉ាងណា ក៏មិនទៅចោលបងប្អូនដែរ សម្តេចតេជោ សម្តេចក្រឡាហោម គឺមានសញ្ជាតិតែមួយ អត់មានទៅណាចោលបងប្អូនទេ ទោះជាលំបាកយ៉ាងណាក៏ដោយ ដូច្នេះកុំភ្លេចគាំទ្រគណបក្សប្រជាជនដើម្បីអោយយើងមានការរីកចម្រើនបន្តទៀត ពិសេសក្រុងបាត់ដំបងនេះតែម្តង ដែលកំពុងតែមានការអភិវឌ្ឍ ៕

ដោយ ៖ សាលី