Connect with us

ព័ត៌មានជាតិ

សិក្ខាកាមជាង៥០អង្គ-នាក់ ចុះទស្សនៈកិច្ចសិក្សាស្ដីពី អភិបាលកិច្ចល្អ របស់សាលាស្រុកបន្ទាយស្រី នៃខេត្តសៀមរាប

បាត់ដំបង ៖ អង្គការACT បានដឹកនាំសិក្ខាកាមប្រមាណជាង៥០អង្គ-នាក់ មកពីបណ្តា រាជធានី ខេត្ត មួយចំនួនដើម្បីចុះទស្សនៈកិច្ចសិក្សាស្ដីពីអភិបាលកិច្ចល្អរបស់សាលាស្រុកបន្ទាយស្រី នៃខេត្តសៀមរាប ។

កម្មវិធីទស្សនៈកិច្ចសិក្សានេះ ធ្វើឡើង រយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២៥ដល់២៧ ខែឧសភា ឆ្នាំ២០២៣ ក្រោមការដឹកនាំរបស់លោក អិត សុខមាស ប្រធានគម្រោង ដែលមានសិក្ខាកាមចូលរួមមានដូចជាអជ្ញាធរ ភូមិ ឃុំ ស្រុក សហគមន៍ ព្រះសង្ឃ អ្នកសារព័ត៌មាន និងយុវជន ប្រមាណជាង៥០អង្គ-នាក់ មកពីបណ្តារាជធានីខេត្ត រួមមាន ៖ រាជធានីភ្នំពេញ ,ខេត្តព្រះសីហនុ ,កែប ,កំពត ,កំពង់ឆ្នាំង ,បាត់ដំបង ,សៀមរាប ,ក្រចេះ ,និងមណ្ឌលគីរី ដើម្បីសិក្សាស្វែងយល់ស្ដីពីអភិបាលកិច្ចល្អរបស់រដ្ឋបាលស្រុកបន្ទាយស្រី ក្នុងទឹកដីនៃខេត្តសៀមរាប ។

ទស្សនៈកិច្ចរយៈពេលបីថ្ងៃនេះ សិក្ខាកាមទាំងអស់ទទួលបានការផ្លាស់ប្តូបទពិសោធន៍ ពីអាជ្ញាធរនៃរដ្ឋបាលស្រុកបន្ទាយស្រី រួមមាន ៖ ការអនុវត្អអភិបាលកិច្ចល្អ, វិធីសាស្រ្តកត្តាដោះស្រាយទំនាស់ដោយសន្តិវិធីនៅថ្នាក់មូលដ្ឋានសហគមន៍(ឆ្លើយតបរបស់អាជ្ញាធរចំពោះតម្រូវការពលរដ្ឋ, ការចូលរួមចំណែករបស់វិស័យសារព័ត៌មានក្នុងការអភិវឌ្ឍស្រុក, ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា, ការគ្រប់គ្រងកាកសំណល់ និងបរិស្ថាន ។ ក្នុងនោះអង្គការACT ក៏បានបង្ហាញជំហររបស់អង្គការ ដែលធ្វើការងារលើការអភិវឌ្ឍ និងពង្រឹងសមត្ថភាពស្ដីអំពីការកសាងសន្តិភាពសហគមន៍ និង សារព័ត៌មានសន្តិភាពផងដែរ ៕
ដោយ ៖ សាលី