Connect with us

ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ លើកលែងមិនយកថ្លៃតូប ចំនួន៣ខែ ដល់អាជីវករនៅផ្សារប៉ាហ៊ី

ប៉ៃលិន ៖ អាជីវកលក់ដូរក្នុងផ្សារសាមគ្គីខេត្តប៉ៃលិន ហៅផ្សារប៉ាហ៉ី សប្បាយរីករាយនិងថ្លែងអំណរគុណចំពោះលោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិនដែលបានលើកលែងមិនយកថ្លៃតូបចំនួន៣ខែ ។

ការប្រកាសលើកលេង មិនអោយអាជីវករបង់ថ្លៃតូបនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសលោកជំទាវ បាន ស្រីមុំ  និងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ពុកម៉ែ បងប្អូន អាជីវកលក់ដូរក្នុងផ្សារសាមគ្គីខេត្តប៉ៃលិន ហៅផ្សារប៉ាហ៉ី នៅក្រុងប៉ៃលិនខេត្តប៉ៃលិន ។

លោកជំទាវអភិបាលខេត្ត បានប្រកាសដល់បងប្អូនអាជីវករដែលលក់ដូរនៅក្នុងផ្សារប៉ាហ៊ីទាំងអស់ លើកលែងមិនយកប្រាក់ថ្លៃបង់តូបចំនួន៣ខែ ដោយចាប់ផ្តើមពីខែក្រោយតទៅ ហើយបើបងប្អូនគាំទ្រនិងស្រលាញ់បក្សប្រជាជនកម្ពុជានាំគ្នាទៅបោះឆ្នោតគ្រប់ៗគ្នាលោកជំទាវអាចមិនយកប្រាក់ថ្លៃបង់តូបរហូតដល់៦ខែនេះជាការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្នុងនាមជាម៉ែជាឪរបស់ប្រជាពលរដ្ឋ ។

ពលរដ្ឋដែលលក់ដូរនៅក្នុងផ្សារទាំងអស់មានក្តីរំភើបរីករាយយ៉ាងខ្លាំងនិងបានគាំទ្រយ៉ាងពេញទំហឹងក្នុងការដឹកនាំដ៍ឈ្លៀសវៃរបស់លោកជំទាវបានស្រីមុំ អភិបាលខេត្តប៉ៃលិននិងរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ៕