Connect with us

ព័ត៌មានជាតិ

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនមនុស្ស០៤នាក់ ករណីកាប់ឆ្ការ ឈូសឆាយ ព្រៃលិចទឹកនៅតំបន់ហាមឃាត់

បាត់ដំបង ៖ ជនសង្ស័យ ០៤នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចអូរទំនប់ស្ថិតនៅក្នុងភូមិគងទំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ករណីកាប់ឆ្ការ ឈូសឆាយ ព្រៃលិចទឹកនៅតំបន់ហាមឃាត់ ។

ប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ទី១-ឈ្មោះ ជឿន រ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ , ទី២-ឈ្មោះ ឃួង អឿត ភេទប្រុស អាយុ៥០ , ទី៣-ឈ្មោះ ឯម ប៊ុនថន ភេទប្រុស អាយុ៣៧ឆ្នាំ និងទី៤-ឈ្មោះ ប៉ាន់ ភន ភេទប្រុស អាយុ៤០ឆ្នាំ ,ខណៈដែលពួកគេកំពុងធ្វើសកម្មភាពកាប់ឆ្ការគាស់ឈូសឆាយព្រៃលិចទឹកចំនួនសរុប ៣៩,០៧ហិកតា នៅក្នុងភូមិសាស្រ្តខាងលើ ។

វត្ថុតាងចាប់យកបានរួមមាន -ត្រាក់ទ័រចំនួន ០៤គ្រឿង និងម៉ូតូចំនួន ០១គ្រឿង បន្ទាប់មកជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅជំនាញខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង ដើម្បីរៀបចំកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕
ដោយ ៖ សាលី