Connect with us

ព័ត៌មានជាតិ

នគរបាលចុះបង្រ្កាបករណីក្មេងទំនើងជិះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង ឃាត់ខ្លួនសិស្សសាលាប្រុសស្រីច្រើននាក់

ខេត្តប៉ៃលិន ៖ កម្លាំងនគរបាល ចុះបង្រ្កាបករណីក្មេងទំនើងមួយក្រុម ភាគច្រើនជាសិស្ស ដែលជិះម៉ូតូបំពាក់បំពង់ស៊ីម៉ាំងរំពងសម្លេង (ប្រែន) និងកែឆ្នៃខុសលក្ខណៈបច្ចេកទេស ឃាត់ខ្លួនបានយុវជនច្រើននាក់ យកទៅអប់រំនិងធ្វើកិច្ចសន្យារាងចាល។ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣។

ប្រភពព័ត៌មានបានឱ្យដឹងថា ៖ កាលពីវេលាម៉ោង ០៩ និង០០នាទីព្រឹក ថ្ងៃដដែលកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាក សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង/ស្រុក បានធ្វើការចុះបង្រា្កបក្រុមក្មេងទំនើងមួយក្រុម ដែលបានជិះម៉ូតូបំពាក់បំពង់ស៊ីម៉ាំងឮសម្លេងខ្លាំង(ប្រែន) និងកែឆ្នៃខុសលក្ខណៈបច្ចេកទេសដែលបានបង្កការំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងបង្ករភាពអសន្តិសុខក្នុងខេត្តប៉ៃលិន។
ក្រោយការចុះបង្ក្រាបនគរបាល បាននាំខ្លួនក្រុមក្មេងទំនើងចំនួន០៧នាក់ និងម៉ូតូចំនួន០៥គ្រឿង រួមមាន៖ទី១- ឈ្មោះ ហៃ បូរី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ជាម្ចាស់ម៉ូតូម៉ាក WAVE ពណ៌ខៀវ)។ទី២- ឈ្មោះ ហាក់ ស៊ុនហួរ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ជាម្ចាស់ម៉ូតូម៉ាក MSX ពណ៌ខ្មៅ)។ទី៣- ឈ្មោះ ផា សុផាន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរលាងម៉ូតូ ទីលំនៅបច្ចុប្បន្នភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន (ជាម្ចាស់ម៉ូតូ HONDA DREAM C125 ពណ៌ខ្មៅ) ទី៤- ឈ្មោះ ឡេង ចំរើន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងម៉ូតូ ទីលំនៅបច្ចុប្បន្នភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ជាម្ចាស់ម៉ូតូ WAVE ពណ៌ខៀវ)
ទី ៥- ឈ្មោះ រ៉ុម ភារី ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (អ្នករួមដំណើរ) ទី៦- ឈ្មោះ ពៅ ស្រីម៉ៅ ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ជាអ្នករួមដំណើរ) ទី៧- ឈ្មោះ ខាន់ លីហួរ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ (ម្ចាស់ម៉ូតូ WAVE ពណ៌ខ្មៅ) ។

ប្រភពបញ្ជាក់ថា វត្ថុតាមដកហូតរូមមាន ៖  ១- ម៉ូតូម៉ាក HONDA WAVE 110cc ពណ៌ខៀវផលិតឆ្នាំ២០២០ (គ្មានផ្លាកលេខ )  ២- ម៉ូតូម៉ាក HONDA WAVE 110cc ពណ៌ខៀវផលិតឆ្នាំ២០២០ (គ្មានផ្លាកលេខ ) ៣- ម៉ូតូម៉ាក HONDA MSX ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥(គ្មានផ្លាកលេខ) ៤- ម៉ូតូម៉ាក HONDA អាសង់ប៊ិក 110cc ផលិតឆ្នាំ២០១២ពណ៌ខ្មៅ (គ្មានផ្លាកលេខ ៥- ម៉ូតូម៉ាក HONDA WAVE 110cc ផលិតឆ្នាំ២០២០ពណ៌ខ្មៅ (គ្មានផ្លាកលេខ) ។

បច្ចុប្បន្នក្រុមក្មេងទំនើងទាំង០៧នាក់ ត្រូវបាននាំខ្លួននៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីដំឡើងមុខសញ្ញាក្មេងទំនើង និងហៅអាណាព្យាបាលមកធ្វើការអបរំណែនាំ  ចំណែក ឯម៉ូតូដែលកែឆ្នៃខុសលក្ខណៈបច្ចេកទេសត្រូវបានដកហូតរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន រង់ចាំបទបញ្ជាបទបញ្ជារបស់លោកស្នងការសម្រេច៕