Connect with us

ព័ត៌មានជាតិ

នគរបាលស្រុកបាកានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរក្សាទុក ជួញដូរ ចែកចាយគ្រឿងញៀន

ពោធិ៍សាត់ ៖នៅថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០២៣វេលាម៉ោង១៧:១០នាទី កម្លាំងប៉ុស្តិ៍អូរតាប៉ោង ដឹកនាំដោយលោកវរសេនីយ៍ត្រី សាន់ គឹមជា នាយប៉ុស្តិ៍អូរតាប៉ោង បានចុះបង្ក្រាបករណីដឹកជញ្ជូន រក្សាទុក ជួញដូរ ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ១លើក នៅចំណុចផ្ទះឈ្មោះ ផន សខ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិអូរតាប៉ោង ឃុំអូរតាប៉ោង (ម្ចាស់ផ្ទះបានរត់គេចខ្លួន) ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ត្រី សាន់ គឹមជា នាយប៉ុស្តិ៍អូរតាប៉ោង បានឱ្យដឹងថា ក្នុងការបង្ក្រាបនេះយើងទទួលលទ្ធផលមួយ ដោយចាប់បានជនសង្ស័យម្នាក់ ឈ្មោះ មង ថ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិដើមរការ ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលពួនដេកគ្រលុំភួយលើគ្រែ ជាម្ចាស់វត្ថុតាង។ ក្នុងនោះយើងបានឆែកឆេរ រកឃើញ វត្ថុតាងរួមមាន៖ ១-ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ០២កញ្ចប់ធំ ទម្ងន់ ១៥.៤៧ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ, ២-ថង់រំលែកថ្នាំចំនួន ០១, ៣-ទូរស័ព្ទម៉ាក I phone X ចំនួន ០១គ្រឿង, ៤-ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ក្រហម សេរី០២២ ផ្លាកលេខគ្មាន ចំនួន១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបាកាន ធ្វើការសួរនាំ និងបំពេញបែបបទតាមនីតិវិធីច្បាប់៕