Connect with us

ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿង បុកគ្នាពេញទំហឹង បណ្តាលអោយមនុស្ស ០២នាក់ រងរបួសស្រាល

បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន០២នាក់ បានរងរបួសស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើងរវាងម៉ូតូ០២គ្រឿង បុកគ្នាពេញទំហឹងនៅវេលាម៉ោង០៨និង៥០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវលេខ៥ ត្រង់ចំណុចខាងមុខសាលាវិទ្យាល័យព្រះមុនីវង្ស ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ប្រភពពីកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1M-2298 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ភ្លាមនោះក៏មានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកSCOOPY ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 1AP-2804 បើកបរដោយក្មេងស្រីម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង បើកបរឡើងវ៉ាជែងខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុកគ្នាពេញទំហឹង បណ្តាលអោយរងរបួសស្រាលទាំងពីរនាក់ចំណែកម៉ូតូខូចខាតទាំងសងខាងផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកដល់ ប៉ុន្តែភាគីទាំងសងខាង បានធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងម៉ូតូSCOOPY ព្រមទទួលជួសជុលធ្វើសងអោយខាងភាគីខាងម៉ូតូហុងដាឌ្រីម ដើម្បីបញ្ចប់រឿងផងដែរ ៕
ដោយ ៖ សាលី