Connect with us

ព័ត៌មានជាតិ

អគ្គីភ័យឆាបឆេះផ្ទះ០១ខ្នងទាំងស្រុងនៅស្រុកភ្នំព្រឹក

(បាត់ដំបង) ផ្ទុះសេព្រីខ្សែភ្លេីងបង្កជាអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ០១ខ្នងទាំងស្រុងនៅវេលាម៉ោង ១២និង០០នាទី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្រុមទី១២ ស្ថិតក្នុងភូមិគ្រួសក្រហម ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះខាងលើមានទំហំ ០៧ម៉ែត្រX០៩ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ដែលមានម្ចាស់ផ្ទះឈ្មោះ ម៉េង សុធា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិគ្រួសក្រហម ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (ឆេះអស់ទាំងស្រុង) រួមនឹងសម្ភារខូចខាតរួមមាន -អង្ករចំនួន២ការរ៉ុង -ចានឆ្នាំង -ខោអាវ -ពាងទឹក០២ -ប្រាក់បាតចំនួន៤០០០បាត -ទូរស័ព្ទដៃ០១គ្រឿង -សំបុត្រកំណេីត -សៀវភៅគ្រួសារ -អត្តសញ្ញាណប័ណ្ណនិងប័ណ្ណសមធម៌ផងដែរ។

នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរ ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅពិនិត្យស្រាវជ្រាវសាកសួរនៅជុំវិញកន្លែងកើតហេតុនិងបានបញ្ជាក់ថា មូលហេតុដែលបង្កអោយឆេះឡើងនេះគឺបណ្តាលមកពីផ្ទុះសេឆេះព្រឺខ្សែភ្លេីង៕