Connect with us

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលខេត្តបន្ទាយមានជ័យកាន់កាន់បិណ្ឌវេនទី ០៦ នៅវត្តសុភមង្គល

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ព្រមទាំង លោក លោកស្រី ស្នងការរង លោកនាយការិយាល័យ អធិការ ក្រុង-ស្រុក ទាំង៩ លោកមេបញ្ជាការវរការពារព្រំដែនគោកទាំង៤ កាលពីរសៀលថ្ងៃទី៤ តុលា២០២៣ បានអញ្ជើញពិធីបុណ្យកាន់បិណ្ឌវេនទី០៦ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ មន្ត្រីរាជការ យុទ្ធជន យុទ្ធនារី ដែលបានពលី និងទទួលមរណភាពទៅកាន់លោកខាងមុខ នៅវត្តសុភមង្គល ស្ថិតនៅសង្កាត់អូរអំបិលក្រុង សិរីសោភ័ណខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍សិទ្ធិ ឡោះនិងលោកស្រី រួមសហការី បានប្រគេងទេយ្យវត្ថុ និងបច្ច័យចំនួន ១២,៨៣០,០០០ រៀល (ដប់ពីរលានប៉ែតសិបបីមុឺនរៀលគត់)
-អង្ករ ចំនួន ៦ ការ៉ុង (៣០០គីឡូក្រាម)
-ទឹកសុទ្ធ ចំនួន ៣០កេស
-ទឹកក្រូចចំរុះ ចំនួន ២០កេស
-មី ចំនួន ២៣ កេសតូច
ជាមួយគ្នានោះក៏បានប្រគេនបច្ច័យបួន សម្រាប់ព្រះសង្ឃ ៥៤អង្គ ក្នុង១អង្គ៦មុឺនរៀល លោកគ្រូសូត្រស្តាំ១អង្គ ១១០០០០រៀល និងចៅអធិការវត្ត១៨០០០០រៀល , បច្ច័យកសាងក្នុងវត្ត សរុប ៩,០០០, ០០០ រៀល ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសុភមង្គល ទុកកសាងសមិទ្ធផលនានាក្នុងវត្ត ។
ក្នុងនោះ ក៏បានចែកជូនលោកតា លោកយាយ ចំណុះជើងវត្តនៅសារុង ម្នាក់មួយនិងថវិកា១មុឺន។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក្នុងនាមស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏សូមប្រគេនពរដល់គ្រប់ៗព្រះអង្គ និងគោរពជូនពរ គ្រប់អង្គភាពជុំវិញខេត្ត លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក នាយការិយាល័យ លោកអធិការនគរបាលក្រុងស្រុក លោកមេបញ្ជាការវរៈ និងមន្ត្រីក្រោមឱវាទទាំងអស់ រួមលោកតា លោកយាយ ញ្ញាត្តិមិត្តទាំងអស់ សូមទទួលបាន សុខភាពល្អ និង ពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕