Connect with us

ព័ត៌មានជាតិ

សង្ស័យប្រើប្រាស់គ្រឿងញៀ..នលើសកំរិត បុរសម្នាក់បានធ្វើអត្ត..ឃាត(អារ..ក..សម្លា..ប់ខ្លួន)

(បាត់ដំបង) បុរសម្នាក់ដែលគេស្គាល់ថាជាមនុស្សប្រើប្រាស់ថ្នាំញៀន បានធ្វើអត្តឃាតដោយ(អារកសម្លាប់ខ្លួន)ឯងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្រុមទី០៦ ភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។

ជនរងគ្រោះដែលធ្វើអត្តឃាតអារកសម្លាប់ខ្លួនឯងមានឈ្មោះ គង់ សំអូន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅចំណុចក្រុមទី០៦ ភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ដែលជនរងគ្រោះខាងលើសង្ស័យបានប្រើប្រាស់គ្រឿងញៀនប៉ះពាល់ដល់សតិស្មារតី ទើបបណ្តាលអោយអារកសម្លាប់ខ្លួនឯងតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យរួចបានប្រគល់សពជនរងគ្រោះអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។