Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ០៣នាក់ក្នុងករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( ប្រើប្រាស់កាំភ្លើងខ្លីហ្គាសបាញ់គ្រាប់ឃ្លីដែក )

(បាត់ដំបង) កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបសហការស្រាវ ជ្រាវនិ ង បង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយ(ប្រើប្រាស់កាំភ្លើងខ្លី ហ្គាសបាញ់គ្រាប់ឃ្លីដែក)០១ករណីដោយបានធ្វើការនាំខ្លួនជន សង្ស័ យចំនួន០៣នាក់ ។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេ លាម៉ោង ២៣និង១៨នាទី ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុចមាត់ស្ទឹងសង្កែ ស្ថិតនៅក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់រួមមាន!
១-ឈ្មោះ យ៉េន ចនណាតុន ភេទប្រុស
២-ឈ្មោះ សុខ ផានិត ភេទប្រុស
៣-ឈ្មោះ រី រូហ្សា ភេទប្រុស ទាំងបីនាក់រស់នៅខេត្តបាត់ដំបង រួមជាមួយវត្ថុតាងដកហូតរួមមាន៖
– កាំភ្លើងខ្លី ម៉ាក PIETRO BERETTA ប្រើហ្គាសបាញ់គ្រាប់ឃ្លីដែក ចំនួន០១ដើម
– កំប៉ុងហ្គាសសម្រាប់បញ្ចូលកាំភ្លើង ចំនួន ០១កំប៉ុង
– គ្រាប់ឃ្លីដែក ចំនួន០៨គ្រាប់
– ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ បាត់ដំបង 1AS- 7840 ។

សមត្ថកិច្ចបានបញ្ជាក់ថា ចំពោះមូលហេតុនៃការឃាត់ខ្លួននេះគឺនៅថ្ងៃទី០៩ ខែ តុលា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ ១៨និង ៤០នាទី នៅចំណុចកាហ្វេភូមិ ស្ថិតនៅក្នុងភូមិរំ ចេក៤ សង្កាត់រតនៈ ក្រុងបាត់ ដំបង ជនសង្ស័យខាងលើរួមជាមួយបក្សពួកផ្សេងទៀត ដែលកំពុងរត់គេចខ្លួន បានធ្វើសកម្មភាពជិះម៉ូតូចំនួន០៣គ្រឿង និងបានយកកាំភ្លើងខ្លីបាញ់គ្រាប់ ( ឃ្លីដែក) បាញ់ទៅលើជនរងគ្រោះ ០១នាក់ ឈ្មោះ ស្រៀង ចំរ៉ុង ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង បណ្តាលឱ្យរងរបួសត្រូវចំនួន០៣គ្រាប់ចំកខាងស្តាំ ,កំភួនដៃខាងឆ្វេង ,និងកដៃខាងឆ្វេង ក្រហមជាំចេញឈាម ហើយពេលកេីតហេតុភ្លាមៗសមត្ថកិច្ចទទួ លបានព័ត៌មាននេះ ហេីយផ្តេីមសហការស្រាវជ្រាវរហូតដល់បង្រ្កាបឃាត់ខ្លួនបានតែម្តង។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យនិងវត្ថុតាងខាងលើ រហូតមកដល់ពេលនេះត្រូវបានការិយាល័យជំនាញកំពុងធ្វើការកសាងសំ ណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបា ត់ដំបងចាត់ការបន្តតាមនីតិវិធីច្បាប់៕