Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិន ច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ថា ថ្នាក់ដឹកនាំខេត្តឃុបឃិតគ្នា ដកហូតដីរបស់ប្រជាពលរដ្ឋ ដោយគ្មានដីកាដកហូត និងករណីក្លែងឯកសារ

ប៉ៃលិន ៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តប៉ៃលិន បានច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ថា លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាថ្នាក់ដឹកនាំខេត្តនេះ បានឃុបឃិតគ្នា ដកហូតដីរបស់ប្រជាពលរដ្ឋ ដោយគ្មានដីកាដកហូត និងករណីក្លែងឯកសារ ។

សេចក្តីបំភ្លឺរបស់រដ្ឋបាលខេត្តប៉ៃលិន បានធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយរបស់សារព័ត៌មាន មួយចំនួននាថ្មីៗនេះ ជុំវិញករណីប្រជាពលរដ្ឋពីរនាក់ បានប្តឹងលោកជំទាវ បាន ស្រីមុំ , លោក ហុក សុផល អភិបាលរងខេត្តប៉ៃលិន និងបក្ខពួកទៅក្រសួងមហាផ្ទៃ ដោយចោទថា បានឃុបឃិតគ្នា ដកហូតដីរបស់ប្រជាពលរដ្ឋ ដោយគ្មានដីកាដកហូត និងករណីក្លែងឯកសារ យកដីភ្នំនៅខាងក្រោយកាស៊ីណូម្កុដពេជ្រ ទំហំ ៩៩៨៥ ម៉ែត្រការ៉េ និងដីភ្នំសារ៉ាវ៉ាន ទំហំ ៤៦០០០០ ម៉ែត្រការ៉េ ព្រមទាំងដីភ្នំចេកទំហំ ១៦៦ ៨២៣ ម៉ែត្រការ៉េ មកធ្វើជា កម្មសិទ្ធិផ្ទាល់ខ្លួន និងបក្ខពួក ។

ដើម្បីកាន់តែច្បាស់ សូមអញ្ចើញចូលមើលសេចក្តីបំភ្លឺទាំងស្រុង របស់អ្នកនាំពាក្យរដ្ឋបាលខេត្តប៉ៃលិនខាងក្រោម ៖