Connect with us

ព័ត៌មានជាតិ

នគរបាលខេត្តបន្ទាយមានជ័យ បើកយុទ្ធនាការចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងឆ្នោតឡូតូ ដែលមានបង្កប់ល្បែងស៊ីសងខុសច្បាប់

បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារព្រហ្មទ័ណ្ឌអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះលើកបទល្មើសល្បែងសុីសងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបើកយុទ្ធនាការដឹកនាំកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ និងកម្លាំងអធិការក្រុង-ស្រុកទាំង៩ ចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងឆ្នោតឡូតូដែលមានបង្កប់ទៅដោយល្បែងស៊ីសងខុសច្បាប់ ហើយធ្វើកិច្ចសន្យាអប់រំម្ចាស់ទីតាំងអោយបញ្ឈប់សកម្មភាព ។

ជាលទ្ធផលនៃការចុះត្រួកពិនិត្យល្បែងសុីសងខុសច្បាប់សមត្ថកិច្ចបានរកឃើញ និងណែនាំអោយម្ចាស់ទីតាំងចំនួន០៦ទីតាំង រួមមាន ៖ ១-ក្រុងប៉ោយប៉ែត ចំនួន ០៦ទីតាំង, ២-ក្រុងសិរីសោភ័ណ ចំនួន ០៩ទីតាំង, ៣-ស្រុកមង្គលបូរី ចំនួន ០២ទីតាំង, ៤-ស្រុកម៉ាឡៃ ចំនួន ០៦ទីតាំង, ៥-ស្រុកព្រះនេត្រព្រះ ចំនួន ០៣ទីតាំង, ៦-ស្រុកថ្មពួក ចំនួន ០២ទីតាំង ។

ប្រតិបត្តិការនេះផងដែរ សមត្ថកិច្ចបានធ្វើកិច្ចសន្យា បើក្នុងករណីរកឃើញថា ទីតាំងនីមួយៗ នៅតែបន្តលួចបង្កប់លែងល្បែងស៉ីសងទៀត សមត្ថកិច្ចនឹងមានវិធានការផ្លូវច្បាប់ ៕