Connect with us

ព័ត៌មានជាតិ

ផ្ទុះសេខ្សែភ្លើង បង្កជាអគ្គិភ័យឆេះផ្ទះ០១ខ្នង នៅស្រុកបវេល

បាត់ដំបង ៖ ផ្ទះឈើ០១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៩ និង៤០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិត្រពាំងក្បាលស្វា ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គិភ័យ ខាងលើនេះបង្កឡើងដោយសារផ្ទុះសេខ្សែភ្លើងខណៈដែលម្ចាស់ផ្ទះមិនបាននៅ ហើយផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះមានទំហំ ៤ម៉ែត្រx៥ម៉ែត្រ សង់អំពីឈើ ជញ្ជាំងក្តារ ដំបូលប្រក់ស័ង្កសី ឆេះអស់ស្ទើទាំងស្រុង រួមជាមួយសម្ភារៈខូចខាតដូចជា ,ពោតចំនួន ៥០០គីឡូក្រាម ,លុយចំនួន ២ម៉ឺនរៀល ,អង្ករចំនួន ៥០គីឡូក្រាម , ចានឆ្នាំងនិងសម្លៀកបំពាក់មួយចំនួន សរុបជាទឹកប្រាក់ចំនួនប្រហែល ៤,០០០,០០០រៀល(បួនលានរៀល) ដែលម្ចាស់ផ្ទះមានឈ្មោះ ចាន់ រឹទ្ធ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរសមត្ថកិច្ចមិនបានចេញរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍បាញ់ទឹកពន្លត់នោះទេ ដោយសារពីស្ថានីយ័អគ្គីភ័យពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលស្រុកទៅកន្លែងកើតហេតុ ចំងាយប្រហែល២៩គីឡូម៉ែត្រ ហើយក្រោយពីទទួលបានព័ត៌មានពីមេភូមិ ផ្ទះនោះត្រូវបានភ្លើងឆេះទាំងស្រុងទៅហើយ ៕
ដោយ ៖ សាលី