Connect with us

ព័ត៌មានជាតិ

អគ្គីភ័យឆាបឆេះដីចំការ ចំនួន៨០ហិចតា នៅស្រុកបាណន់

បាត់ដំបង ៖ ដីចំការមួយកន្លែង ចំនួន៨០ហិចតា ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ នៅចំណុចស្រែព្រីង  ស្ថិតក្នុងភូមិធ្ង័រ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។

ដីចំការស្វាយដែលត្រូវអគ្គីភ័យឆាបឆេះខាងលើ មានទំហំផ្ទៃដី ៨០ហិចតា ហើយត្រូវបានឆេះអស់ប្រហែល៤០% ដែលមានម្ចាស់ឈ្មោះ ឡុង  សយសុធី ភេទប្រុស រស់នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។

នៅក្នុងហេតុការណ៍អគ្គីភ័យខាងលើនេះដែរ ភ្លាមៗសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យ ចំនួន២គ្រឿង ដើម្បីចុះអន្តរាគមន៍ពន្លត់ តែពេលទៅដល់ បានដើរមើលស្ថានភាពផ្លូវមានព្រៃស្តុក ផ្លូវចង្អៀត មិនអាចចូលបាន ប៉ុន្តែបានប្រើត្រាក់ទ័រមកឈូសទប់ស្កាត់ កុំអោយភ្លើងឆេះរាលបន្តទៅទៀតបាន១០០% បញ្ចប់នៅវេលាម៉ោង២០និង៣០នាទី ថ្ងៃដដែល ៕
ដោយ ៖ សាលី