Connect with us

ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលអោយមនុស្ស០២នាក់ រងរបួសធ្ងន់ស្រាល

បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្ស០២នាក់ បានរងរបួសធ្ងន់និងស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ០២គ្រឿង បុកគ្នានៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ប្រភពពីកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AF-4451 បើកបរដោយបុរសចំណាស់ម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ភ្លាមនោះក៏មានម៉ូតូ០១គ្រឿងផ្សេងទៀត ម៉ាកហុងដាឃ្លិច ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 1AE-6801បើកបរដោយយុវជនម្នាក់ក្នុងទិសដៅពីត្បូងទៅជើង បើកបរដោយខ្វះការប្រុងប្រយ័ត្នរៀងខ្លួន ក៏ជ្រុលចង្កូតទៅបុកគ្នាពេញទំហឹង បណ្តាលអោយរងរបួសធ្ងន់ស្រាលទាំង០២នាក់តែម្តង ។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាង មិនចង់មានការវែងឆ្ងាយក៏ធ្វើការសម្របសម្រួលគ្នា បញ្ចប់រឿងនៅនឹងកន្លែងតែម្តង ៕
ដោយ ៖ សាលី