Connect with us

ព័ត៌មានជាតិ

យុវជនកម្ពុជា(ក្រុម១៥៧) ខេត្តបន្ទាយមានជ័យ ចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ជា សុវណ្ណធួន

បន្ទាយមានជ័យ ៖ ក្រុមការងារសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ជា សុវណ្ណធួន អគ្គលេខាធិការរងសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តបន្ទាយមានជ័យ អតីតប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសិរីសោភ័ណ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ។

ពិធីនេះប្រព្រឹត្តទៅក្រោមការណែនាំរបស់លោក ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារដោយលោក ផូ ស៊ីតាល់ អនុប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តបន្ទាយមានជ័យ និងលោក អេម ពៅ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសិរីសោភ័ណ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ នៅគេហដ្ឋាននៃសព ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣ ភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ អមដោយបច្ច័យចូលរួមចំណែកបុណ្យ ចំនួន៣,៥១០,០០០រៀល និងកម្រងផ្ការំលែកទុក្ខផងដែរ ។

សូមបញ្ជាក់ថា សពនឹងត្រូវដង្ហែទៅបូជានៅក្បែរស្ពានថ្មព្រះពន្លា ស្ថិតក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅថ្ងៃអាទិត្យវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ៕