Connect with us

ព័ត៌មានជាតិ

លោកជំទាវបាន ស្រីមុំ ចុះជួបកងកម្លាំង និងបញ្ជាការពារ ពង្រឹងការការពារ សន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋយប់ឆ្លងឆ្នាំសាកល

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន កាលពី រាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ឈានចូលថ្ងៃទី១ខែមករា២០២៤ បានដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពខេត្ត ចុះល្បាតពង្រឹងការការពារ សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ នៅ មូលដ្ឋាន និងចូលរួមឆ្លងឆ្នាំសាកល ២០២៣ ឈានចូលឆ្នាំ២០២៤ ជាមួយកង កម្លាំង នគរបាល និងប្រជាការពារតាម គោលដៅក្នុងភូមិសាស្ត្រក្រុង ស្រុក។

ក្នុងឧកាសចុះពង្រឹងនេះលោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ កងកម្លាំងនគរបាលប៉ុស្តិ៍ និងប្រជាការពារ គឺមានភារកិច្ចការពារសន្តិសុខនៅក្នុង មូលដ្ឋាន របស់ខ្លួន ដោយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ទទួល បានការរស់នៅប្រកបដោយក្តីសុខ សប្បាយរីករាយ គ្មានប៉ះពាល់ ដល់សម្រាប់ធ្នាប់ ឬការរំខានណាមួយ និងត្រូវទប់ស្កាត់ នូវរាល់បទល្មើសផ្សេងៗ មានដូចជា អំពើចោរកម្ម ក្មេងទំនើង ការបង្កសំឡេងរំខាន និងបញ្ហាបទល្មើសគ្រឿង ញៀន ផងដែរ ដែលភារកិច្ចទាំងអស់នេះ គឺប្រជាការពារយើង អាចរួម ចំណែក នៅក្នុងកិច្ចការពារសន្តិសុខ មិនខុសអីពីសមត្ថកិច្ច នគរបាលនោះទេ ពោលគឺ កម្លាំងប្រជាការពារយើង អាចធ្វើ កិច្ចសហការជាមួយនឹងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បី ធានា នូវសន្តិសុខសណ្ដាប់ធ្នាប់ល្អ នៅក្នុងមូលដ្ឋានរបស់ខ្លួន ។
លោកជំទាវក៍បានសំដែងនូវការកោតសរសើរ និងវាយ តម្លៃខ្ពស់ ចំពោះបងប្អូនជាកងកម្លាំងនគរបាល និង ប្រជា ការពារទាំងអស់ ដែលបានលះបង់នូវពេលវេលា កម្លាំងកាយ កម្លាំង ចិត្ត និងប្រាជ្ញាស្មារតី ចូលរួមសហការជាមួយ អាជ្ញាធរដែនដី ធ្វើឲ្យភូមិឃុំរបស់យើងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជាភូមិឃុំ ប្រកបដោយសុវត្ថិភាព ពិសេសគឺចូលរួម ការពារ សមិទ្ធផលនានា ដែលជាសម្បត្តិរួមរបស់យើង ឲ្យបានគង់វង់ យូរ អង្វែង ដើម្បីជាប្រយោជន៍របស់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ ៕