Connect with us

ព័ត៌មានជាតិ

គណៈប្រតិភូក្រសួងការពារជាតិ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកឧត្តមសេនីយ៍ទោ សុខ វណ្ណថា

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ គណៈប្រតិភូក្រសួងការពារជាតិ និងគណៈប្រតិភូជាច្រើនផ្សេងទៀត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកឧត្តមសេនីយ៍ទោ សុខ វណ្ណថា អតីតនាយរងការិយាល័យទី៣ កងទ័ពជើងគោក ដែលបានទទួលមរណភាពកាលពីថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ វេលាម៉ោង ០០និង៤៤នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ក្នុងជន្មាយុ៧០ឆ្នាំដោយរោគាពាធ ។

គណៈប្រតិភូដែលបានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកឧត្តមសេនីយ៍ទោ សុខ វណ្ណថា អតីតនាយរងការិយាល័យទី៣ កងទ័ពជើងគោក នាព្រឹកនេះរួមមាន ៖
– គណៈប្រតិភូ ក្រសួងការពារជាតិ
– គណៈប្រតិភូ បញ្ជាការដ្ឋានកងទ័ពជើងគោក
– គណៈប្រតិភូ បញ្ជាការដ្ឋានយោធភូមិភាគទី៥
– គណៈប្រតិភូ រដ្ឋបាលខេត្តបាត់ដំបង
– គណៈប្រតិភូ កងពលតូចថ្មើរជើងលេខ៥១
– គណៈប្រតិភូ កងពលតូចថ្មើរជើងលេខ៥២
– គណៈប្រតិភូ កងពលតូចថ្មើរជើងលេខ៥៣
– គណៈប្រតិភូ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង
– គណៈប្រតិភូ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់
-គណៈប្រតិភូ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ
– គណៈប្រតិភូ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន
– គណៈប្រតិភូ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង
– គណៈប្រតិភូ សមាគមអតីតយុទ្ធជនខេត្តបាត់ដំបង
– គណៈប្រតិភូ រដ្ឋបាលក្រុងបាត់ដំបង – គណៈប្រតិភូ រដ្ឋបាលសង្កាត់រតនៈ ។

គួរបញ្ជាក់ថា សពត្រូវបានតម្កល់ធ្វើបុណ្យ នៅគេហដ្ឋាននៃសព ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមានកូនជាម្ចាស់ដើមបុណ្យទី ១-ឈ្មោះ សុខ រ៉ាថន ,ទី២-ឈ្មោះ សុខ រស្មី , ទី៣-ឈ្មោះ សុខ វិរៈ ,ទី៤-ឈ្មោះ សុខ កនិកា ហើយសពត្រូវបានរំកិលចេញពីគេហដ្ឋាន ដើម្បីដង្ហែប្រទក្សិណរួចមកតម្កល់លើមេរុ(មុខផ្ទះវិញផងដែរ) ៕
ដោយ ៖ សាលី