Connect with us

ព័ត៌មានជាតិ

អគ្គីភ័យឆេះព្រៃកណ្តាលក្រុងបាត់ដំបង ផ្អើលសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់

បាត់ដំបង ៖ អគ្គីភ័យបានឆាបឆេះដីព្រៃមួយកន្លែង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចេញរថយន្តជាច្រើនគ្រឿងចុះអន្តរាគមន៍បាញ់ទឹកពន្លត់ នៅវេលាម៉ោង១៦ និង២០នាទី ថ្ងៃទី២៥ ខែមីនា  ឆ្នាំ២០២៤ នៅត្រង់ចំណុចក្រុមទី៤ ស្ថិតក្នុងភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។

ករណីអគ្គីភ័យកើតឡើងនេះ បង្ករឡើងដោយជនមិនស្គាល់មុខបានដុត ហើយបណ្តាលអោយឆេះព្រៃលើដីរបស់ឈ្មោះ អ៊ឹង លឹមហ៊ី ភេទប្រុស អាយុ៧០ឆ្នាំ (ជាអនិកជនខ្មែរនៅអាមេរិក) ហើយករណីខាងលើនេះដែរមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សឬសត្វឡើយ។

នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះដែរ កម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យនិងសង្រ្គោះ បានចេញរថយន្តពន្លត់អគ្គីភ័យចំនួន ០៣គ្រឿងចុះអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន ០៣រថយន្ត ៕
ដោយ ៖ សាលី