Connect with us

ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលអោយមនុស្ស០២នាក់ រងរបួសធ្ងន់

បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្ស០២នាក់ បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូ០២គ្រឿង បុកគ្នានៅវេលាម៉ោង ២០ និង១០នាទី ថ្ងៃទី២៥ ខែមីនា ឆ្ឆ្នាំ២០២៤ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ប្រភពពីកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាក ស្កុបពីពណ៌សមួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1AN-8411 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេង ភ្លាមនោះក៏មានម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AT-6421បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿនក៏ជ្រុលចង្កូតទៅបុកគ្នាពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ទាំង០២នាក់តែម្តង ។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាដោយមើលជំងឺនិងយកម៉ូតូទៅធ្វើរៀងៗខ្លួនផងដែរ ៕
ដោយ ៖ សាលី