Connect with us

ព័ត៌មានជាតិ

ផ្ទុះអាវុធ ១គ្រាប់ ស្លាប់ពលរដ្ឋម្នាក់នៅស្រុកម៉ាឡៃ

បន្ទាយមានជ័យ ៖ ពលរដ្ឋម្នាក់បានស្លាប់ ក្រោយមានការផ្ទុះអាវុធ ១គ្រាប់ កាលពីវេលាម៉ោង២១ និង៣៥នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅចំនុចចន្លោះគីឡូម៉ែត្រ លេខ៩-១០ ភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

តាមការបំភ្លឺពីឈ្មោះ វ៉ាន់ ប៉ុក ភេទប្រុស អាយុ៧១ឆ្នាំ រស់នៅភូមិម៉ក់ហឺន ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលជាអ្នកជួយលើកជនរងគ្រោះដាក់រថយន្ត ដើម្បីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត បានបំភ្លឺថា ជនរងគ្រោះក្នុងករណីខាងលើ មានឈ្មោះ ឌី សៀង ហៃ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានត្រូវគ្រាប់កាំភ្លើង ចំនួន០១គ្រាប់ ត្រង់ពោះលើផ្សិត ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត ជនរងគ្រោះបានស្លាប់ ។

ជាមួយគ្នានេះលោកអធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ករណីខាងលើនេះ គឺជា ករណីប្លន់ តែរឿងរ៉ាវយ៉ាងណា កំពុងស្ថិតក្នុងការសិក្សាស្រាវជ្រាវ ជាបន្តបន្ទាប់ទៀត ខណៈដែលខ្មាន់កាំភ្លើងបានរត់គេចខ្លួនបាត់ ៕