Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តបាត់ដំបងប្រារព្ធពិធីក្រុងពាលីបើកការដ្ឋានបញ្ចុះបឋមសិលាសាងសង់វេទិកាអុំទូកបាត់ដំបងថ្មី

ខេត្តបាត់ដំបង! នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ ដើម្បីបើកការដ្ឋានបញ្ចុះបឋមសិលាសាងសង់វេទិកាអុំទូកបាត់ដំបងថ្មី ក្បែរវេទិកាអុំទូកបាត់ដំបងចាស់ ដែលមានទីតាំងនៅបណ្តោយស្ទឹងសង្កែ ទល់មុខវិទ្យាពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

 ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្រ្ដីរាជការមួយចំនួនផងដែរ ។ 

វេទិកាអុំទូកបាត់ដំបងថ្មីដែលធ្វើពិធីក្រុងពាលីសាងសង់នាពេលនេះ មានបណ្ដោយ ៣៧ម៉ែត្រ ទទឹង ១៨ម៉ែត្រ និងកម្ពស់ ១៨,៣៥ម៉ែត្រ ដែលរចនាឡើងតាមទម្រង់បែបបទបែបខ្មែរ និងមានសមត្ថភាពអាចផ្ទុកមនុស្សបានជាង៣០០នាក់ហើយតាមផែនការនឹងសម្រេចការសាងសង់ឱ្យបានមុនពិធីបុណ្យអុំទូកបាត់ដំបងនាពេលខាងមុខនេះ ។