Connect with us

ព័ត៌មានជាតិ

ស្រ្តីទេីបសម្រាលកូនងាយរងគ្រោះបំផុតទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសំពៅលូន

  1. ខេត្តបាត់ដំបង ៖នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ លោកស្រី បឿន សាវឿន អនុប្រធានអចិន្ត្រៃយ៍នៃអនុសាខាកាកបាទក្រហមកម្ពុជា​ស្រុកសំពៅលូន និងក្រុមការងារបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់ស្ត្រីដែលសម្រាលកូនដែលមានជីវភាពក្រីក្រ ដែលទើបសម្រាល់កូន១នាក់ រស់នៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ក្នុងឱកាសនោះលោកស្រី បឿន សាវឿន អនុប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោក ហម សំខាន់ ប្រធានគណ:កម្មាធិការអនុសាខាស្រុក ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាកពិសេសចាស់ជរា ស្ត្រីទើបសម្រាល គ្រួសាររស់នៅជាមួយមេរោគអេដស៍ ងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ​ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ជាមួយគ្នានេះក្រុមការងារក៏បានផ្តាំផ្ញើដល់បងប្អូនត្រូវថែទាំសុខភាព ឱ្យបានល្អ  រក្សាអនាម័យក្នុងការរស់នៅ  ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃអោយកាន់តែប្រសើរតទៅថ្ងៃមុខ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសចាស់ជរា កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះអាកាសធាតុ និងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីសេចក្តីសុខ  និងសុភមង្គលក្នុងក្រុមគ្រួសារ។

សម្ភារដែលអនុសាខាប្រគល់ជូនរួមមានទទួលបាន៖ អង្ករ ១៥០Kg,មី៣កេស,ត្រីខ៣យួរ,ទឹកបរិសុទ្ធ២កេស,ទឹកដោះគោ៤កំប៉ុង,មុង១,ភួយ១,ក្រមា១,កន្សែងពោះគោ៣,ទឹកត្រី២យួរ,ទឹកស៊ីអ៉ីវ៨ដប,និងសម្ភារជាគ្រឿងឧបភោគ​ បរិភោគ​ និងសម្ភារកូនក្មេងមួយចំនួនព្រមទាំងថវិកាចំនួន៣០ម៉ឺនរៀលផងដែរ។