កាលពីពេលថ្មីៗនេះមានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់ បានសម្ដែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគណនីជនជាតិថៃម្នាក់ឈ្មោះថា Worachet Duangmakoed បានបង្ហោះរូបភាពមួយចំនួន ដែលបង្ហាញពីគម្រោងនៃការសាងសង់ប្រាសាទមួយនៅលើទឹកដីខេត្តបូរីរ៉ាមរបស់ប្រទេសថៃ មានលក្ខណៈស្រដៀងគ្នានឹងប្រាសាទអង្គវត្តរបស់ប្រទេសកម្ពុជា ។ រូបភាពទាំងនោះត្រូវបានបង្ហោះឡើងកាលពីថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ដោយនៅក្នុងនោះរួមមានទាំងប្លង់ និងគំរូសម្រាប់ការសាងសង់ផងដែរ។ ជុំវិញករណីនេះដែរ លោក កែវ វាសនា តារាចម្រៀងល្បីឈ្មោះមួយរូបបានរៀបរាប់នៅលើ Facebook លោកថា “សុំអស់យោបល់ ហើយក៏ធ្វើអីមិនកើត បានត្រឹមផុសនិងស៊ែរ...
ប្រិយមិត្តដែលតាមដានព័ត៌មានសិល្បៈប្រហែលជាបានដឹងហើយថា តម្លៃខ្លួននៃការថតស្ប៉តម្ដងរបស់ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត គឺពិតជាថ្លៃខ្លាំងណាស់។ ការថតស្ពតរបស់កំពូលរាតាចម្រៀងទាំងពីរ គឺមួយស្ប៉តៗតម្លៃមិនក្រោម១០ម៉ឺនដុល្លារនោះឡើយ ប៉ុន្តែថ្មីៗនេះកំពូលតារាចម្រៀងទាំងពីរបែរជាចុះទៅថតផ្សព្វផ្សាយផ្លែមៀនតាង៉ែន ជូនបងប្អូនប្រជាកសិករខ្មែរយើងនៅឯខេត្តបាត់ដំបង ដោយមិនគិតប្រាក់សូម្បីមួយដុល្លារនោះឡើយ។ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត បានធ្វើដំណើរជាច្រើនរយគីឡូ អមដំណើរជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលពាណិជ្ជករល្បីឈ្មោះរះគ្រប់រដូវ ដែលបានចុះទៅប្រមូលទិញផ្លែមៀនតាង៉ែន...
នៅសល់តែប៉ុន្មានថ្ងៃទៀតពិធី “បុណ្យភូមិសៀមរាប” ដែលធ្វើនៅទីតាំងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅឋាន ឡេង ណាវ៉ាត្រា ស្រុកបន្ទាយស្រីសៀមរាប នឹងមកដល់ហើយ។ក្រៅពីការច្រៀងរាំដោយផ្ទាល់ជាមួយកំពូលតារាចម្រៀង Cam.pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ជាង១០០បទ ពុកម៉ែបងប្អូនអាចទស្សនាទម្រង់សិល្បៈបុរាណជាច្រើនមុខ និងភ្លក់មុខម្ហូបអ្នកខេត្តសៀមរាបទាំង ១២ស្រុក ដោយឥតគិតថ្លៃថែមទៀតផង។ ពុកម៉ែបងប្អូនបានត្រៀមខ្លួនហើយឬនៅ សម្រាប់ផែនការដើរលេងកម្សាន្តថ្ងៃឆ្លងឆ្នាំនេះ? សម្រាប់អ្នកទៅលេងកម្សាន្តក្នុងខេត្ត សៀមរាប ឈៀងទៅទទួលយកភាពសប្បាយរីករាយ “បុណ្យភូមិសៀមរាប” ស្ថិតក្នុងស្រុកបន្ទាយស្រី គឺជាជម្រើសល្អដាច់គេ...