បាត់ដំបង ៖ ហេតុការភ្លើងឆេះព្រៃនៅលើដីទំនេរមួយកន្លែង បានបង្កការភ្ញាក់ផ្អើលអោយសមត្ថកិច្ច នាំយករថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង ចុះអន្តរាគមន៍បាញ់ទឹកពន្លត់នៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចក្រុមទី១ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។ ករណីអគ្គីភ័យកើតឡើងនេះដែរបង្កឡើងដោយជនមិនស្គាល់មុខ បានដុតបណ្តាលឆាបឆេះព្រៃនៅលើដីទំនេរទុកចោលមួយកន្លែង រាលដាលយ៉ាងសន្ធោសន្ធៅ តែមិនបណ្តាលអោយប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ ហើយក៏មិនបង្កគ្រោះថ្នាក់ដល់មនុស្សឬសត្វឡើយ។ សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ កម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះ បានចេញរថយន្តពន្លត់អគ្គីភ័យចំនួន០៨គ្រឿង ដើម្បីចុះអន្តរាគមន៍បាញ់ពន្លត់...
កំពង់ស្ពឺ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួងនិងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤។ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមលោក ថោ ជេដ្ឋា បានលើកឡើងថា ជារៀងរាល់ឆ្នាំ...
ភ្នំពេញ ៖ សម្តេចធិបតីបានថ្លែងបែបនេះកាលពីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ក្នុងឳកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីជួបជុំជាមួយអ្នកសារព័ត៌មានកម្ពុជា លើកទី៦ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៍កោះពេជ្រ ។ នៅក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទរអ្នកសារព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មានទាំងអស់ នៅលើពិភពលោក ក្នុងឱកាសនៃការប្រារព្ធ «ទិវាសេរីភាពសារព័ត៌មានពិភពលោក...
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពស្ដីពីការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ ប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានប្ដេជ្ញាចិត្តនិងដាក់ចេញនូវធានការគន្លឹះថ្មីៗបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅកម្ពុជា ឱ្យកាន់តែសកម្មខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាព ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ និងទស្សនៈដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ សមត្ថកិច្ច...
បាត់ដំបង ៖ កាលពីរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល ខណៈប្រទះឃើញទឹកស្អុយកខ្វក់ពណ៌ខ្មៅ បានហូរចេញពីចំណុចទីតាំងរោងចក្រកែច្នៃផ្លែស្វាយមួយកន្លែង របស់ក្រុមហ៊ុន Cambodian Gome Farm Food Co.L.t.d ស្ថិតនៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល បញ្ចូលក្នុងអូរ និងបន្តចូលស្ទឹងសង្កែ បណ្តាលអោយត្រីជាច្រើនក្បាលងាប់អណ្តែតតាមទឹក ។ ក្រោយទទួលបានព័ត៌មាននេះភ្លាម លោក គុយ វណ្ណូ អភិបាលនៃគណៈអភិបាលស្រុករតនមណ្ឌល...
បាត់ដំបង ៖ តូបលក់គ្រឿងជ័រ ក្នុងផ្សារថ្មគោល មួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០១ និង៣០នាទីយប់ ឈានចូលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ករណីអគ្គិភ័យមួយកើតឡើងនេះ បណ្តាលអោយឆាឆេះតូបលក់គ្រឿងជ័រ នៅក្នុងផ្សារថ្មគោល មួយកន្លែងដោយមិនដឹងមូលហេតុ ដែលបណ្តាលអោយខូចខាតសម្ភារៈគ្រឿងជ័រ និងសម្ភារៈមួយចំនួនអស់ប្រហែល ៨០%។ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ ភ្លាមៗនោះ សមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន០២ឡាន ទើបគ្រប់គ្រងស្ថានភាពបាន រីឯមូលហេតុសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ...
ប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃអភិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ បានប្រជុំរកដំណោះស្រាយបន្ទាន់ និងចាត់វិធានការផ្លូវច្បាប់ ជាមួយក្រុមហ៊ុនទឹកស្អាត ថូម៉ាក់ ដែលមិនគោរពតាមស្តង់ដារបច្ចេកទេស និងកិច្ចសន្យា ជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ ធ្វើអោយប៉ះពាល់ដល់ប្រជាពលរដ្ឋ ជាអតិថិជនប្រើប្រាស់ទឹកស្អាតជាច្រើនឆ្នាំ មកហើយ ។ គួរបញ្ជក់ថា ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត ថូម៉ាក់ កន្លងមកជារឿយៗ ត្រូវបានប្រជាពលរដ្ឋដែល...
បន្ទាយមានជ័យ ៖ ជនសង្ស័យប្រុសស្រី ចំនួន០២នាក់ ត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ធ្វើការបង្ក្រាបឃាត់ខ្លួន និងបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង ១ម៉ឺនគ្រាប់ ។ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលតែងបញ្ជាដល់ការិយាល័យជំនាញ សហការជាមួយគ្រប់អធិការដ្ឋាននគរបាលស្រុក ក្រុង...
ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៦ ក្រោមប្រធានបទ “យុវជនដើម្បីវ ប្បធម៌ជាតិ ” ស្របតាមពាក្យស្លោក “កម្ពុជាព្រះរាជាណាចក្រនៃវប្បធម៌” ក្នុងគោលបំណងដើម្បី “អភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ” ជាពិសេសស្របពេល ដែលប្រទេសជាតិយើង បាននឹងកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ...
ភ្នំពេញ ៖ ក្នុងឱកាសអនុញ្ញាតជូនឯកឧត្តម Pablo Kang ភារធារីស្ថានទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសនិ្តបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណក្រសួងមហាផ្ទៃអូស្រ្តាលី ដែលបានអញ្ជើញឯកឧត្តម ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជា ទស្សនកិច្ចសិក្សានៅប្រទេសអូស្រ្តាលី នាខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស...