Connect with us

ព័ត៌មានជាតិ

ក្នុងសប្តាហ៍ទី៥ ខែតុលានេះ ភ្ញៀវទេសចរទៅទស្សនានៅខេត្តព្រះសីហនុ កើនឡើង ៣៤.១៦%

ព្រះសីហនុ៖ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នៅថ្ងៃទៅ៣១ ខែតុលានេះ បាន​បង្ហាញថា ​ចំនួន​ភ្ញៀវទេសចរជាតិ ​និងអន្ដរជាតិ ទៅលេខកម្សាន្តនៅខេត្តព្រះសីហនុ សរុប ១៧៣.២៦៤នាក់ កើនឡើង៣៤.១៦% ក្នុងសប្តាហ៍ទី៥ នៃខែតុលា ឆ្នាំ ២០២២ ។

របាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបន្ថែមទៀតថា ​ចំនួនភ្ញៀវជាតិ​ទៅ​កម្សាន្តនៅខេត្តព្រះសីហនុ ១៦៧.៨៦៦នាក់ កើនឡើង៣៤.០៤% ភ្ញៀវបរទេសសរុប៥.៣៩៨នាក់ កើនឡើង៣៨,០២%។ ក្នុងនោះ មានភ្ញៀវចូលតាមព្រលានយន្ត ហោះអន្តរជាតិខេត្តព្រះសីហនុ ចំនួន១០ជើង កើនលើងសប្តាហ៍មុន០១ជើង ​មានភ្ញៀវសរុប ៤១៤នាក់ កើនឡើង២,៤៨% ។ក្នុងនោះ ភ្ញៀវជាតិ ១៤នាក់កើនឡើង៧៥% , ភ្ញៀវអន្តរជាតិ ៤០០នាក់ កើនឡើង១,០១%

ដោយឡែកភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានា មានភ្ញៀវសរុប ១.៦០១នាក់ កើនឡើង ១៥,៥១%។ ក្នុងនោះភ្ញៀវជាតិ ៧៧៣នាក់ ថយចុះ៤,៩២% , ភ្ញៀវបរទេស៨២៨នាក់ កើន​ឡើង៤៤,៥០% ។ ភ្ញៀវកម្សាន្តតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានា​មានភ្ញៀវ​សរុប ១៧១.២៤៩នាក់ កើនឡើង៣៤,៤៦% ។ ក្នុងនោះភ្ញៀវជាតិ ១៦៧.០៧៩នាក់ ​កើនឡើង៣៤,២៩%,ភ្ញៀវបរទេស៤.១៧០នាក់ កើនឡើង៤១,៧៤%