Connect with us

ព័ត៌មានជាតិ

ពលករខ្មែរ ៧៣នាក់ ត្រឡប់ពីប្រទេសថៃមកកម្ពុជាវិញ តាមច្រករបៀង ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ក្នុងរយៈពេល១ថ្ងៃ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ មានពលករខ្មែរប្រុសស្រី ចំនួន៧៣នាក់ បានត្រឡប់ពីប្រទេសថៃ មកកម្ពុជាវិញ តាមច្រករបៀង ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ។ 

សមត្ថកិច្ច បានឲ្យដឹងថា ករណីទី១ នៅវេលាម៉ោង១០ និង១៥នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ មានប្រជាពលរដ្ឋចំនួន ១០នាក់ ក្នុងនោះស្រី០៦នាក់ និងកុមារ០១នាក់ បានវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជា តាមភូមិសាស្ត្រប៉ុស្តិ៍សង្កែ (ចំណុចកំពង់បងសល់) ពួកគេមានទីលំនៅក្នុងខេត្តចំនួន ០២ គឺ បាត់ដំបង ចំនួន០៧នាក់ និងព្រៃវែង ចំនួន០៣នាក់ ។ បន្ទាប់ពីធ្វើការណែនាំ ស្ដីពី ការឆ្លងរាលដាលនៃ ជំងឺកូវីដ១៩ រួច​មក កម្លាំង​ប៉ុស្តិ៍​សង្កែ សហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំបឹងបេង និង កម្លាំងកងពល៥១ បាន​ប្រគល់ពួកគាត់ ជូនរថយន្តពេទ្យ ដឹកទៅមណ្ឌលសំចតប៉ុស្តិ៍ចំបក់ ។ ករណីទី២ នៅវេលាម៉ោង ១១ ថ្ងៃត្រង់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ មានពលករខ្មែរ ចំនួន ៦៣នាក់ ក្នុងនោះស្រី២០នាក់ និងកុមារ០៩នាក់ បានវិលត្រឡប់​ពីប្រទេសថៃ មកកម្ពុជា តាមភូមិសាស្រ្ត​ប៉ុស្តិ៍ចំបក់ ពួកគេមានទីលំនៅក្នុងខេត្ដចំនួន ០៨ គឺ ១.​ខេត្តបន្ទាយមានជ័យ ចំនួន១៤នាក់, ២.ខេត្តបាត់ដំបង​ ចំនួន០៥នាក់, ៣.ខេត្តសៀមរាប​ ចំនួន១៧នាក់​, ៤.ខេត្តកំពង់ធំ​ ចំនួន០៤នាក់​, ៥.ខេត្តពោធិ៍សាត់​ ចំនួន១១នាក់, ៦.ខេត្តតាកែវ​ ចំនួន០១នាក់, ៧.ខេត្តត្បូង​ឃ្មុំ​ ចំនួន០២នាក់​, ៨.ខេត្តព្រៃវែង​ ចំនួន០៩នាក់​ ។ បន្ទាប់ពីធ្វើការណែនាំ ស្ដីពី ការឆ្លងរាលដាលនៃ ជំងឺកូវីដ១៩ រួច​មក កម្លាំងប៉ុស្ដិ៍ចំបក់ សហការជាមួយ​គ្រូពេទ្យមន្ទីរពេទ្យបង្អែកម៉ាឡៃសន្ដិភាព កម្លាំង​ផ្នែកសឹក​រង​ស្រុក​ម៉ាឡៃ និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំបឹងបេង បានប្រគល់ពួកគាត់ ជូនដល់ក្រុមគ្រូពេទ្យ ដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ។ 

គួរបញ្ជាក់ថា នៅថ្ងៃដដែលនេះដែរ កម្លាំងប៉ុស្តិ៍ស្ពានម៉ាឡៃ ដឹកនាំដោយលោកអនុសេនីយ៍ឯក ឡុក ស៊ីវហ្វុង ជានាយរងប៉ុស្តិ៍ បានសហការជាមួយកម្លាំងយោធា និងក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកម៉ាឡៃសន្តិភាព ពិនិត្យ និងយកសំណាកប្រជាពលរដ្ឋថៃដែលបើករថយន្តដឹកទំនិញចូលកម្ពុជា ធ្វើតេស្តរកមេរោគកូវីដ១៩ លទ្ធផលអវិជ្ជមាន និងធ្វើការត្រួតពិនិត្យរថយន្តដឹកទំនិញឆ្លងកាត់ និងណែនាំដល់ប្រជាពលរដ្ឋខ្មែរដែលចេញចូល នៅច្រកទ្វារតំបន់ម៉ាឡៃ ពីវិធីបង្កា ការពារ ការរាលដាលនៃជំងឺកូវីដ១៩ នៅច្រកទ្វារតំបន់ម៉ាឡៃ ខេត្តបន្ទាយមានជ័យផងដែរ ៕ 

ដោយ ៖ KPN