Connect with us

ព័ត៌មានជាតិ

មន្រ្តីរាជការ សិក្ខាកាម សិស្សសាលាកំពុងសិក្សាស្វែងយល់ តំបន់ប្រវត្តិសាស្រ្តយោធាជាច្រើនកន្លែង នៅទិសយោធភូមិភាគទី៥

បន្ទាយមានជ័យ ៖ ទីតាំងតំបន់ប្រវត្តិសាស្រ្តយោធា ជាច្រើនកន្លែង នៅទិសយោធភូមិភាគទី៥ កំពុងតែទទួលការចាប់អារម្មណ៍ពីសំណាក់មន្រ្តីរាជការ សិក្ខាកាម សិស្សសាលាសិក្សាស្វែងយល់ ពីប្រវត្តិ នៃយោធានាសម័យសង្រ្គាមម។

បើយោងតាមលោកវរសេនីយ៍ទោ យ៉ែម​ សារឿន ក្រុមការងារស្រាវជ្រាវប្រវតិសាស្ត្រយោធា និង ជាជំនួយការ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ណឹប សុវត្តិ ទីប្រឹក្សារាជរដ្ឋាភិបាល និង​ទីប្រឹក្សាពិសេសសម្ដេចពិជ័យសេនា ទៀ បាញ់  ជាប្រធានក្រុមការងារស្រាវជ្រាវសាងសង់វិមានឈ្នះឈ្នះ បានអោយដឹងថា តាមការរាយការណ៍ពីយោធាប្រចាំតំបន់ប្រវត្តិសាស្រ្តយោធាតេជោ ភ្នំប្រាក់ ៥១៩ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ, តំបន់ប្រវត្តិសាស្រ្តយោធាតេជោសារតាំ ម៉ាឡៃស្ថិតនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ, តំបន់ប្រវត្តិសាស្រ្តយោធាតេជោភ្នំ៣២ ស្រុកសំពៅលូន ខេត្តបាត់ដំបងបានអោយដឹងថា ក្នុងរយៈពេលកន្លងទៅមានសិក្ខាកាមពីសាលាភូមិន្ទរដ្ឋបាល មកទស្សនៈកិច្ចសិក្សា និងតមកមានរយៈពេលបីថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី២៩, ៣០, ៣១ ខែមិនា ឆ្នាំ២០២២ មានមន្រ្តីរាជការ និងសិស្សានុសិស្សជាច្រើន បានមកទស្សនាស្វែងយល់ពីតំបន់ ប្រវត្តិសាស្រ្តខាងលើ គួរអោយចាប់អារម្មណ៏ ចាប់តាំងពីសម្ពោធបើកដំណើរការក្រោមអធិបតីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ពីឆ្នាំ២០២១ ។

ក្នុងនោះកាលពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២២ សិស្សសាលានៅអនុវិទ្យាល័យបន្ទាយមានរិទ្ធ បានមកទស្សនាតំបន់ប្រវត្តិសាស្ត្រយោធា តេជោភ្នំប្រាក់៥១៩ មានចំនួនចំនួន១៦នាក់ ស្រី៥នាក់ ។ តាមរយៈការទស្សនាតំបន់ប្រវត្តិសាស្រ្តយោធា ពីសំណាក់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ក្មួយៗសិស្សានុសិស្សខាងលើ បានចាប់អារម្មណ៍លើការអានសៀវភៅប្រវត្តិសាស្រ្តនានា ដូចជាសៀភៅ  ទស្សនាវដ្តី ប្រវត្តិសាស្រ្តយោធា, សៀវភៅវិមានឈ្នះឈ្នះ, សៀវភៅជនដែលត្រូវគេបាញ់, សៀវភៅទម្រាំមានថ្ងៃនេះ, សៀវភៅនយោបាយឈ្នះឈ្នះ ក្នុងបរិបទអន្តរជាតិ និងសៀវភៅប្រវត្តិជាច្រើនទៀតដែលបានដាក់តាំង និងការចាក់បង្ហាញរូបភាពតាមរយៈទូរទស្សន៍ និងរូបភាពជាច្រើន ដែលបានដាក់តាំង និងបង្ហាញអោយឃើញនៅហ្នឹងមូលដ្ឋានតែម្តង ។ ក្រោយបានអានសៀវភៅ និងការធ្វើបទបង្ហាញពីមន្រ្តីយោធា ដែលប្រចាំការ ក្មួយៗសិស្សានុសិស្ស បានបន្តដើរទស្សនាជាក់ស្តែង នៅទីតាំងយោធាដែលមាននៅក្នុងប្រវត្តិសាស្រ្ត ធ្លាប់ឈរជើងប្រយុទ្ធជាមួយខ្មាំងសត្រូវនាសម័យសង្រ្គាម ។

ដោយឡែកនៅថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២២ មានក្រុមការងារអធិការកិច្ច សាលាខេត្តបាត់ដំបង ចំនួន ៥នាក់ បានចុះមកសួរសុខទុក្ខ និងដើរលេងថតរូបទុកជាអនុស្សាវរីយ៍ នៅតំបន់ប្រវត្តិសាស្រ្តយោធាភ្នំ ៣២ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ ចំពោះតំបន់ប្រវត្តិសាស្រ្តយោធា តេជោសារតាំ ម៉ាឡៃវិញ នៅថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២២ មានសិស្សសាលានៅអនុវិទ្យាល័យទួលពង្រ ចំនួន ២៤នាក់ ស្រី ១៧នាក់ ដឹកនាំដោយអ្នកគ្រូ ណាំ ស្រីនុច បានមកទស្សនា យ៉ាងយកចិត្តទុក្ខដាក់ជាខ្លាំងចំពោះទីតាំងប្រវត្តិសាស្រ្តយោធាមួយនេះ មានរឿងរាវជាច្រើមដែលបានកើតឡើងនាសម័យសង្រ្គាម ដែលពលរដ្ឋខ្មែរជាច្រើនបានឆ្លងកាត់ តែមិនបានដឹងច្បាស់នាសម័យនោះ ។

តាមរយៈការទស្សនាខាងលើ លោកគ្រូក៏ដូចជាសិស្សានុសិស្ស បានធ្វើការចាប់អារម្មណ៍ និងបង្ហាញពីអារម្មណ៍របស់ខ្លួនដល់ពលរដ្ឋដទៃទៀតថា ទីតាំងតំបន់ប្រវត្តិសាស្ត្រនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់កូនខ្មែរជំនាន់ក្រោយ បានស្គាល់ បានដឹង និងសិក្សាស្វែងយល់ពីអ្វីដែលបានកើតឡើង នាសម័យសង្គ្រាមក៏ដូចជា នូវអ្វីដែលជាស្នាដៃជាប្រវត្តិសាស្ត្ររបស់ ថ្នាក់ដឹកនាំ ពូមីង ជាយោធាបានតស៊ូលះបង់ជីវិត ក្នុងការការពារបូរណៈភាពទឹកដីនិងនាំមកនូវសុខ សន្តិភាពជូន ជាតិមាតុភូមិ ។

លោកវរសេនីយ៍ទោ យ៉ែម​ សារឿន  បានបន្តអោយដឹងទៀតថា ដើម្បីចូលរួមចំណែកដល់មហាជន បានស្វែងយល់ពីតំបន់ប្រវត្តិសាស្រ្តយោធា ក្រោយការដឹកនាំរបស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ណឹប សុវត្តិ ទីប្រឹក្សារាជរដ្ឋាភិបាល និង​ទីប្រឹក្សាពិសេសសម្ដេចពិជ័យសេនា ទៀ បាញ់  ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ជាប្រធានក្រុមការងារស្រាវជ្រាវប្រវត្តិសាស្រ្តយោធា និងជាប្រធានសាងសង់វិមានឈ្នះឈ្នះ បានចំណាយថាវិកាផ្ទាល់ខ្លួន និង 

នាំយកសម្ភារៈជាទូរទស្សន៍​សាំសុង​ ស្មាត​TV ៣២​ អ៊ីញ​ ៣គ្រឿង​ ,ភ្លើងបំភ្លឺ(សូឡា) ៧ផ្ទាំង​ ,ទូរសម្ភារ:៣, សៀវភៅ​ ប្រវត្តិ​សាស្ត្រ​យោធា​ មួយ​ចំនួន​ និង​ផ្ដល់​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន​១លាន​រៀល​ សំរាប់​ជួល​ផុស​ផ្លូវ និង​ថវិកា​២សែន​រៀល​ សំរាប់​ដោះស្រាយ​ទឹក​ភ្លើង​ព្រមទាំងឧបត្ថម្ភ​ ក្នុង​១ខែ​ ១សែន​៥ម៉ឺន​រៀល​ ទុកដោះស្រាយបញ្ហាខ្វះខាតផ្សេងៗទៀត​ ជូនដល់យោធាប្រចាំការនៅតំបន់ប្រវត្តិសាស្ត្រយោធា ទាំងបីកន្លែង កាលពីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២២ ៕ 

​ ដោយ ៖ KPN