Connect with us

ព័ត៌មានជាតិ

សង្ស័យដាច់ហ្វ្រាំងរថយន្តបែនដឹកដីបើកចុះពីលើភ្នំដងរ៉ែ្ក្រឡាប់ជាច្រើនត្រឡប់ស្លាប់តែកុងនឹងកន្លែងកើតហេតុ

ឧត្តរមានជ័យ៖​ គ្រោះថ្នាក់ចរាចរតាមផ្លូវចុះពីលើភ្នំដងរ៉ែកបណ្តាលអោយតាមតៃកុងរថយន្តបែនដឹកដីក្នុងល្បឿនលឿនចុះពីលើភ្នំដងរ៉ែកទៅបុករនាំងផ្លូវក្រឡាប់ជាច្រើនត្រឡប់បណ្តាលឲ្យអ្នកបើកបរស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។ ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍នេះនៅវេលាម៉ោង ១១ និង៣០នាទីថ្ងៃ
ទី៣០ ខែមិថុនា ឆ្នាំ២០២២ស្ថិតនៅត្រង់ចំណុចតាមបណ្តោយផ្លូវជាតិលេខ៦៧ Bចន្លោះបង្គោលលេខ១៣១ និង១៣២ភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៏ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ជនរងគ្រោះដែលជួបគ្រោះថ្នាក់ចរាចរណ៍មានឈ្មោះយាន សុជាតិភេទប្រុសអាយុ៣៦ឆ្នាំស្លាប់នៅមិងកន្លែងកើតហេតុភ្លាមៗបើកបររថយន្តម៉ាកFuso ពណ៍ផ្ទៃមេឃ លាយពណ៍សរ ពាក់ស្លាកលេខ
តាកែវ ៣A.២៦.៦៩ រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

សមត្តកិច្ចបានបញ្ជាក់ថាបច្ចុប្បន្នរថយន្ត និងសាកសព ដែលជាជនរងគ្រោះនៅកន្លែងកើតហេតុ សមត្ថកិច្ចកំពុងធ្វើកំណត់
ហេតុរងចាំក្រុមគ្រួសារមកទទួលយកសពទៅធ្វើបុណ្យតាមប្រណី។
សូមបញ្ជក់ថាគ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវចុះពីលើភ្នំខាងនេះតែងកើតឡើងជាញឹកញាប់។ក្នុងនោះសមត្ថកិច្ចក៍អំពាវនាវដល់អ្នកប្រើប្រាស់យាន្តយន្តទាំងអស់មេត្តាមានការប្រុងប្រយត្ន័ខ្ពស់ក្នុងការធ្វើចរាចរណ៍៕